ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្ដម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បន្តជំរុញពង្រឹង និងពង្រីកការតាមដានៅចុះអប់រំផ្សព្វផ្សាយទប់ស្កាត់ការពារ ការរីករាលដាល់នៃវីរុសកូវីដ១៩   

ចែករំលែក៖

ខេត្តក្រចេះ៖ ក្នុងកិច្ចប្រជុំបូកសរុ បលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្តត្រីមាសទី ២ នៅព្រឹកថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម  វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្តក្រចេះ បានជំរុញឲ្យអាជ្ញាធរក្រុង ស្រុក ទាំង៦ បន្តចុះធ្វើការតាមដាន ពង្រឹង និងពង្រីកចុះអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយ  ក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ ទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងតាមខ្នងផ្ទះ ជាពិសេស  អ្នកដែលទើបនឹងមកពីប្រទេថៃ នឹងជនបរទេសធ្វើដំណើរឆ្លងកាត់ចូលមកក្នុងខេត្តយើង។
ឯកឧត្តមបានធ្វើការណែនាំបន្ថែម ដល់អាជ្ញាធរក្នុងខេត្តត្រូវចុះតាមដានអំពីសម្មភាព និងស្ថានភាពរស់នៅរបស់ពលរដ្ឋពិសេស បងប្អូនដែលធ្វើដំណើរមកពីក្រៅប្រទេសហើយកំពុងរស់នៅតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដើម្បីធ្វើចប្ចុប្បន្នភាព អប់រំនិងតាមដានសុខភាពពួកគាត់ជាប្រចាំ  ហើយចំពោះអ្នកសង្ស័យ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត ត្រូវអញ្ជើញពួកគាត់ឲ្យមកធ្វើតេស្ត រកមេរោគកូវិដ ១៩ ដើម្បីឲ្យប្រាកដថា ពួកគាត់មានផ្ទុកដែរឬអត់ទេ ។
នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមបានលើកយករបៀបវារៈចំនួន ៣មកពិភាក្សានិងដោះស្រាយគឺ ១/ការពិនិត្យសេចក្តីព្រាងរបាយការណ៍កាងារប្រចាំត្រីមាសទី១។
២/ការពិនិត្យលើភារកិច្ចសំខាន់ៗរួមមាន ការ ងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការងារសេដ្ឋកិច្ចនិងសង្គមកិច្ច។
៣/ផែនការនិងវិធានការ ប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ ១៩ និងការត្រៀមរៀបចំតាមមន្ទីរ អង្គភាពជុំវិញខេត្ត ក្នុងការទទួលអបអរពិធី បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង ដែលជិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕
មាស សុផាត

ចែករំលែក៖