ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បណ្តាលឱ្យផ្ទះពលរដ្ឋ អាគាររងការខូចខាតជាច្រើន នឹងបង្គោលភ្លើង

ចែករំលែក៖

ខេត្តព្រះវិហារ៖  ខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បណ្ដាលឱ្យបាក់បង្គោលភ្លើងធំចំនួន២ដើមនៅចំណុចមុខហាងខារ៉ាអូខេផ្កាយរាត្រី ស្ថិតនៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ករណីនេះបង្កឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន៤គ្រួសារ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាល្ងាចម៉ោង៥និង៣០នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ ស្ថិតនៅចំណុចភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯក ឆៅ វុទ្ធា អធិការនគរបាលក្រុងព្រះវិហារបានឲ្យដឹងថា ប្រជាពលរដ្ឋដែលរងប៉ះពាល់ទី១ឈ្មោះ វង ទិត្យថារី ភេទស្រី អាយុ៦២ឆ្នាំ មុខរបរមន្ត្រីរាជការ មានផ្ទះទំហំ៥គុណ១៥ម៉ែត្រ ធ្វើអំពីស៊ីម៉ងត៍ ឈើលើប្រក់សង្គសីប៉ើងដំបូលទាំងស្រុង។ ទី២ឈ្មោះ ស្រី ម៉ារី ភេទស្រី អាយុ៧៥ឆ្នាំ មុខរបរនិវត្តន៍ជន មានផ្ទះទំហំ៩គុណ១២មធ្វើអំពីឈើប្រក់សង្គសីប៉ើងដំបូលអស់ទាំងស្រុង ។

ទី៣ឈ្មោះ ចិន រុត ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ មានផ្ទះទំហំ៦គុណ១០មខូចខាតដំបូលផ្នែកខាងមុខ។ ទី៤ ឈ្មោះ  ហាក់ កូយ ភេទប្រុស  មុខរបរ យោធាមាន ផ្ទះទំហំ៩គុណ១២ម៉ែត្រ ធ្វើអំពីថ្មក្រោមឈើលើ ប្រក់ក្បឿងប៉ើងដំបូលអស់មួយចំនួន

ទី៥សាលាខេត្តព្រះវិហារអាគារចំនួន២ខ្នង ត្រូវបានប៉ើងដំបូលក្បឿងមួយចំនួន បែកទ្វារកញ្ចក់ជាន់ទី៣ ចំនួន១ ផ្ទាំងដួលដងទង់ជាតិ ចំនួន ១។ ទី៦ មន្ទីរផែនការ ប៉ើងដំបូលក្បឿងមួយចំនួន។ ករណីនេះមិនបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះឡើយ ៕

មាស សុផាត


ចែករំលែក៖