ព័ត៌មានទាន់ហេតុការណ៍៖

អង្គុយអ៊ុតអាប៉ោង និងបញ្ជល់មាន់សមត្ថកិច្ចមកដល់រត់ផ្អើលភូមិឃាត់ខ្លួនបាន៣នាក់ស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រុមអ្នកញៀនល្បែងខណះកំពុងអ៊ុតអាប៉ោង និងបញ្ជល់មាន់រត់បាស់ជើងសរព្រាតទាំងប្រលឹងចុងសក់ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធធហត្ថស្រុកស្វាយជ្រំចុះបង្ក្រាប បន្ទាប់ពីទទួលព័ត៍មានពីប្រជាពលរដ្ឋ និងឃាត់បានមនុស្ស៣នាក់ និងវត្ថុតាងមាន់ជល់ និងម៉ូតូជាច្រើនគ្រឿងផងដែរ។
ការចុះបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី ១ ខែមេសា ឆ្នំា២០២០ ស្ថិតនៅភូមិរំដេញ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
កងរាជអាវុធធហត្ថស្រុកស្វាយជ្រំបានអោយដឹងថា បុរសសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សួស ទិតអាយុ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិចំការចេក ឃំុស្វាយយា ស្រុកស្វាយជ្រំ។
ទី២ មានឈ្មោះ ស៉ិន ធួន អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិរំដេញ ឃុំឈើទាល ស្រុកស្វាយជ្រំ។
និងទី៣ឈ្មោះ ងួន សាម៉ុល អាយុ៥៣ឆ្នាំ មុខកសិករ រស់នៅភូមិនារោទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ចំណែកវត្ថុតាងដែលឃាត់បានរួមមានម៉ូតូចំនួន៩គ្រឿង មាន់ចំនួន២ក្បាលមេអាប៉ោងបីគ្រាប់ និងសម្ភារះលេងអាប៉ោងមួយចំួននទៀត
និងថវិកាចំនួន ១៦៣.០០០រៀល។
ប្រភពបន្តថា បន្ទាប់ពីទទួលសេចក្ដីរាយការណ៏ថា មានអ្នកលេងល្បែងស៊ីសងអាប៉ោងនិងបញ្ជល់មាន់កម្លាំងសមត្ថកិច្ច៦នាក់ ម៉ូតូ៣គ្រឿងដឹកនាំដោយលោក ប៉ិក វណ្ណារឿត បានចុះបង្គ្រាបកន្លែងលេងល្បែងស៊ីសងបង្កការភ្ញាក់ផ្អើលដល់អ្នកញៀនរត់ប្រសេចប្រសាច និងឃាត់ខ្លួនបានមនុស្ស៣នាក់ និងវត្ថុតាងមួយចំនួន។
បច្ចប្បន្នជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងត្រូវកម្លាំងអាវុធហត្ថបញ្ជូនមកទីបញ្ជាការដ្ឋានមូលដ្ឋានស្រុកស្វាយជ្រំកសាងសំណំរឿងចាត់ការតាមច្បាប់៕

ចែករំលែក៖