ភ្នំពេញ ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណី លួចម៉ូតូត្រូវបានកម្លាំងនគរបា លប៉ុស្ដិ៍រដ្ឋបាលដង្កោ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការឃាត់ខ្លួនកាលពីវេលាម៉ោ ង៦និង០០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះជួល ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួ នមានឈ្មោះ អឿន ស៊ីណែត ហៅឡេវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅការដ្ឋានសំណង់ បុរីឡាយគង់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហ៊ីម វ៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករដឹកគ្រឿងសំណង់ ស្នាក់នៅផ្ទះជួល ភូមិខ្វា សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកវត្ថុតាងចាប់យក៖ ម៉ូតូ២គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៥និង០០នាទី ជនរងគ្រោះឈ្មោះ ហ៊ីម វ៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ កំពុងតែផឹកស៊ីនៅតូបលក់ទឹកត្នោ តជូរ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះស្រាប់តែមានជនសង្ស័យឈ្មោះ អឿន ស៊ីណែត ហៅឡេវ ភេទប្រុស អាយុ១៨ឆ្នាំ បានមកជួបជនរងគ្រោះនៅកន្លែងផឹកទឹ កត្នោតជូរ រួចបាននិយាយសុំការងារធ្វើជាកម្មករលើកឥវ៉ាន់គ្រឿងសំណង់ជាមួ យជនរងគ្រោះ ហើយជនរងគ្រោះក៏បាននាំជនសង្ស័ យមកស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយគ្នា ដើម្បីនាំទៅធ្វើការលើកឥវ៉ាន់ គ្រឿងសំណង់ តែពុំបាននាំទៅធ្វើការទេ ។ លុះដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៦និង០០នាទី ជនរងគ្រោះបានទុកម៉ូតូម៉ាកហ្សុ៊យសូគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខស្វាយរៀង 1E-6306 មានលេខតួ 332876 និងលេខម៉ាស៊ីន52332913 នៅកន្លែងដាក់ម៉ូតូក្នុងឃ្លាំងផ្ ទះជួល រួចបានយកកូនសោរម៉ូតូទៅដាក់នៅក្នុងកន្ត្រកលើក្បាលដំណេក ហើយដើរទៅអង្គុយផឹកស៊ីស្រាបៀរកម្ពុជាជាមួយអ្នកជិតខាង នៅខាងមុខបន្ទប់ជួល ស្រាប់តែជនសង្ស័យ បានលួចយកកូនសោរម៉ូតូរបស់ជនរងគ្រោះ រួចទៅលួចយកម៉ូតូម៉ាកខាងលើរបស់ ជនរងគ្រោះពីក្នុងឃ្លាំងដាក់ម៉ូ តូ បើកគេចខ្លួនបាត់ ហើយជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្ រាវរកជនសង្ស័យយកមកធ្វើការសាកសួ រតាមនីតិវិធីច្បាប់ ។
លុះដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូតាមផ្លូ វ៥០ម៉ែត្រ ពីកើតទៅលិច ដល់ចំណុចក្បែរតូបលក់ទឹកត្នោតជូរ ស្ថិតនៅភូមិបាគូខាងលើ ក៏បានឃើញជនសង្ស័យឈ្មោះ អឿន ស៊ីណែត ហៅ ឡេវ កំពុងជិះម៉ូតូ១គ្រឿងម៉ាកហុង ដា សេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៨ ពាក់ស្លាកលេខព្រៃវែង1L-7039 មានលេខតួ និងលេខម៉ាស៊ីន5126137 ហើយជនរងគ្រោះក៏បានទូរស័ព្ទរាយកា រណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលដង្កោឱ្យជួយអន្តរា គមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៨ ពាក់ផ្លាកលេខព្រៃវែង1L-7039 មានលេខតួ និងលេខម៉ាស៊ីន5126137 យកមកធ្វើការសាកសួរនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលដង្កោតាមនីតិវិធី ច្បាប់ ។
ក្រោយពីធ្វើការសាកសួរ សមត្ថកិច្ចយើងបានបន្តទៅធ្វើកា រឆែករកដល់កន្លែងស្នាក់នៅរបស់ ជនសង្ស័យ ស្ថិតនៅការដ្ឋានសំណង់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដកហូតបានម៉ូតូ១គ្រឿងទៀត ម៉ាកហុ ងដាសង់ប៊ិច ពណ៌ខ្មៅ ពាក់ដ្លាកលេខភ្នំពេញ1BM-8359 មានលេខតួ និងលេខម៉ាស៊ីន8015041 យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោដើ ម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ ដោយ៖ ភារ៉ា ដង្កោ