ប្រទេសអង់គ្លេស៖ ស្ថានភាពនៃការឆ្លងរាលដាលវីរុស កូវីដ-១៩ នៅក្នុងប្រទេសអង់គ្លេស កើនឡើងខ្ពស់ ទាំងចំនួនអ្នកស្លាប់និង អ្នកឆ្លង ធ្វើឲ្យមន្ទីរពេទ្យនៅក្នុងប្រទេសនេះ ពេញទាំងអស់ មិនមានកន្លែងសម្រាប់ព្យាបាលអ្នកជំងឺថ្មី។ ចំណែកអ្នកជំងឺព្យបាលជាសះស្បើយមានតិចជាង អ្នកឆ្លង ។
កត្តាទាំងនោះហើយបានជា អង់គ្លេសគ្រោងបើកមន្ទីរពេទ្យចំនួន ៥ ព្យាបាល អ្នកជំងឺ COVID-19 ។ នៅថ្ងៃទី ៣ខែមេសានេះ សេវាសុខភាពជាតិអង់គ្លេស (NHS)បានប្រកាសថា ចក្រភពអង់គ្លេសនឹងសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នចំនួន៥បន្ថែមទៀត ដើម្បីព្យាបាលអ្នកជំងឺ ដែលមានផ្ទុកមេរោគCOVID-19 ។
ចក្រភពអង់គ្លេសកំពុងត្រៀមខ្លួនទប់ទល់ជាមួយការកើនឡើងវីរុស COVID-19 ដែលបានសម្លាប់មនុស្សជិត ៣.០០០ នាក់នៅក្នុងស្រុក និងជាង៥ម៉ឺននាក់នៅជុំវិញពិភពលោក ។ អ្នកជំងឺ COVID-19 នៅអង់គ្លេស កើនឡើង ៣៣ ៧១៨ នាក់ ។ នេះបើតាមប្រភព wikipedia ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។
ប្រភព NHS បានបន្តថា នឹងសាងសង់មន្ទីរពេទ្យសម្រាប់ដាក់អ្នកជំងឺបាន ១.០០០ នាក់ នៅសាកលវិទ្យាល័យមួយ ក្នុងទីក្រុង Bristol ភាគនិរតីប្រទេសអង់គ្លេស និងមន្ទីរពេទ្យ ដាក់ គ្រែប្រហែល៥០០ទៀត នៅមជ្ឈមណ្ឌលសន្និសិទមួយកន្លែង ក្នុងទីក្រុង Harrogate ភាគខាងជើងប្រទេសអង់គ្លេស ។
នោះមានន័យថា អង់គ្លេសគ្រោងនឹងបើកមន្ទីរពេទ្យចំនួន ៥ នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។ ទីមួយ គឺមន្ទីរពេទ្យ Nightingale ស្ថិតនៅភាគខាងកើតទីក្រុងឡុងដ៏ តាមគម្រោង បើកទ្វារដំណើរការនៅថ្ងៃទី៣ ខែមេសា ហើយទទួលអ្នកជំងឺដំបូងនៅសប្តាហ៍ក្រោយ ។ មន្ទីរពេទ្យបណ្តោះអាសន្នផ្សេងទៀតនៅទីក្រុង Manchester និងទីក្រុង Birmingham នឹងដាក់គ្រែអ្នកជំងឺបានសរុប រហូតដល់ ៣,០០០គ្រែ ៕
ដោយ៖ ធីរីណា