ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារពិភពលោកបញ្ចេញប្រាក់ ជិត ២ពាន់លានដុល្លារដើម្បីទប់ស្កាត់ កូវីដ-១៩

ចែករំលែក៖

ប្រទេសក្រីក្រងាយរងគ្រោះបំផុត ដោយសារជំងឺរាតត្បាតនានា ពិសេសគឺជំងឺឆ្លង បង្កឡើងដោយកូវីដ-១៩។ ធនាគារពិភពលោក បានយល់ព្រម ផ្តល់កញ្ចប់ជំនួយ ១,៩ពាន់លានដុល្លារ អាមេរិក ឲ្យដល់ប្រទេស ចំនួន ២៥ ជុំវិញពិភពលោក ដើម្បីទប់ស្កាត់ កូវីដ-១៩។
ការយល់ព្រមនេះ ធ្វើឡើង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ។ ក្នុងទំហំ ទឹកប្រាក់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានគេដឹងថា ១ពាន់លានដុល្លារ ធនាគារពិភពលោក ផ្តល់ជូនដល់ប្រទេសឥណ្ឌាដែលជាប្រទេស មានពលរដ្ឋ ច្រើនលំដាប់ទីពីរលើពិភពលោក ហើយភាគច្រើនជាពលរដ្ឋក្រីក្រ , ២០០លានដុល្លារ ផ្តល់ជូនដល់ ប៉ាគីស្ថាន, ១២៩លានដុល្លារ ផ្តល់ជូនដល់ ស្រីលង្កា, ១០០លានដុល្លារ ផ្តល់ជូនដល់អាហ្វហ្គានីស្ថាន… និង ៨៣លានដុល្លារ ផ្តល់ជូន ប្រទេស អេត្យូពី ។
ប្រធានធនាគារពិភពលោក David Malpass បានព្យាករថា ធនាគារ អាចផ្តល់ ជំនួយរហូតដល់ ១៦០ពាន់លានដុល្លារ ក្នុងរយៈពេល ១៥ខែខាងមុខ ។
មន្ត្រីធនាគារពិភពលោក បានថ្លែងថា ធនធាន បន្ទាន់ អាចរួមបញ្ចូល ទឹកប្រាក់ សម្រាប់ទិញបរិក្ខារវេជ្ជសាស្ត្រ សំខាន់ ៗ ដូចជាម៉ាស់ ហើយនិងឧបករណ៍ បំពង់ជំនួយដកដង្ហើម ជាដើម, ដោយធនាគារ ពិភពលោក ឲ្យខ្ចី នូវជំនាញលទ្ធកម្ម របស់ខ្លួន ដើម្បីជួយ ក្នុងការទទួលបាន នូវ បរិក្ខារ ទាំងនេះ នៅលើទីផ្សារ ពិភពលោក ។
មន្ត្រីធនាគារពិភពលោកបានបន្តថា ការ យល់ព្រម ដំណាក់កាលដំបូង នេះ ជួយដល់ប្រទេស ចំនួន ២៥ ហើយបន្ទាប់ពីនោះឆាប់ៗ គឺជួយដល់ប្រទេស បន្ថែម ៤០ផ្សេងទៀត ។
បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងនេះទៀត, លោក David Malpass បានថ្លែងថា លោក និងលោកស្រី Kristalina Georgieva នាយកគ្រប់គ្រង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិងកំពុងបញ្ចុះបញ្ចូល ប្រទេស ឧស្សាហកម្មជឿនលឿន (G20) នៅលើពិភពលោក ឲ្យជួយគាំទ្រ នូវការផ្អាក រយៈពេល ១៤ខែ ដែលតម្រូវ ឲ្យប្រទេស ក្រីក្របំផុត សងបំណុល នោះ ។
លោក Malpass បានថ្លែងថា រហូតដល់ឆ្នាំខាងមុខនេះ ទឹកប្រាក់រហូតដល់ ១៤ពាន់លានដុល្លារ ដែលប្រទេស ទាំងឡាយ អាច ប្រើប្រាស់ បាន ដើម្បីប្រយុទ្ធប្រឆាំង COVID-19៕


ចែករំលែក៖