ព័ត៌មានទាន់ហេតុការណ៍៖

លីកកំពូលអ៊ីតាលី​បន្ត​ផ្អាក​ដល់​ពាក់កណ្ដាល​ខែ​មេសា​

ចែករំលែក៖

អ៊ីតាលី៖ ក្លិនៅលីកកំពូលអ៊ីតាលីនឹងមិនប្រមូលផ្ដុំតាមផែនការនៅដើមខែមេសានេះទេ ដោយសារនាយករដ្ឋមន្ត្រីអ៊ីតាលីលោក​ Giuseppe Conte បានចេញបម្រាមមិនឲ្យប្រកួត ព្រោះ តែស្ថានភាពវីរុសកូរ៉ូណាបន្តវាយលុកពេញទីក្រុង និងបង្កឲ្យមានមនុស្សជាច្រើនម៉ឺននាក់ឆ្លង

ក្លិមានដូចជា​ Napoli និង​ Lazio គឺជាក្រុមដំបូងដែលគ្រោងហ្វឹកហាត់លឿនជាងគេតាមផែនការ។ប៉ុន្តែដោយសារស្ថានភាពវីរុសកូរ៉ូណាមិនទាន់បានធូរស្រាលដូច្នេះ​​ ក្របខ័ណ្ឌកំពូលអ៊ីតាលីតម្រូវឲ្យក្លិនីមួយត្រូវរង់ចាំដល់យ៉ាងហោចណាស់ថ្ងៃទី១៣ ខែមេសាទើបប្រមូលផ្ដុំហ្វឹកហាត់បាន ​​

រហូតមកដល់បច្ចុប្បន្នមនុស្សប្រមាណ១ម៉ឺនពាន់នាក់បានស្លាប់ដោយសារមេរោគកូរ៉ូណា​ ​នៅអ៊ីតាលីខណៈតួលេខអ្នកស្លាប់ទូទាំងពិភពលោកបានកើនដល់ជិតម៉ឺននាក់ក្នុងនោះមានអាមេរិក អ៊ីតាលី អេស្ប៉ាញ កូរ៉េខាងត្បូង និងចិនមានមនុស្សស្លាប់ច្រើនជាងគេ៕ដោយ៖ ភារៈ

 

 


ចែករំលែក៖