ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនី ក្លាយជាអគ្គិភ័យបំផ្លាញផ្ទះឈើមួយខ្នងគ្មានសល់

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានអគ្គិភ័យមួយបានបំផ្លាញផ្ទះឈើមួយខ្នងគ្មានសល់នៅវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០  ស្ថិតនៅភូមិព្រះនង្គ័ល ឃុំចំណារក្រោម ស្រុកស្ទោង​ ខេត្តកំពង់ធំ ដោយសារទុស្សេចរន្តអគ្គិសនី ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ចំណារក្រោមបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ឆាន ឆូ ភេទប្រុស អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ ក្រុញ សុខ អាយុ៣២ឆ្នាំ អ្នកទាំងពីរ ជាកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ផ្ទះដែលរង ដោយអគ្គិភ័យឆាបឆេះនេះជាប្រភេទសំណង់ ផ្ទះធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ហើយបានខូចខាត
-ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ៦មx៧ម
-ម៉ូតូចំនួន០១គ្រឿង
-ប្រាក់រៀលចំនួន ២,០០០,០០០រៀល
-គ្រែចំនួន០១គ្រឿង
-ស្រូវចំនួន១,០០០គីឡូក្រាម និងសម្ភារក្នុងផ្ទះមួយចំនួនទៀត។

យ៉ាងណាក្នុងហេតុការណ៍នេះមានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន នគរបាលស្រុកស្ទោង បានចេញទៅធ្វើអន្តរាគមន៍ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១រថយន្ត ស្មើ៤ម៉ែត្រគុប ទើបភ្លើងរលត់ទាំងស្រុង មិនបណ្តាលឱ្យឆេះរាលដាលបន្តដល់ផ្ទះអ្នកដទៃនៅក្បែរនោះ ៕ សហការី

 


ចែករំលែក៖