ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ឱ វណ្ណឌីន៖ មួយយប់ទល់ភ្លឺមកដល់ពេលនេះហេីយ ខ្ញុំមិនទាន់បានសម្រាកទេ​

ចែករំលែក៖

ភ្នំពេញ៖ ក្នុងនាមជាពលរដ្ឋខ្មែរ ជនរួមជាតិ សូមចូលរួមលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យកម្ពុជាយើងផង ។ គួរយល់ថា៖ ដោយសារស្ថានភាព រីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងក្រសួងសុខាភិបាល បានយកចិត្តទុកដាក់លើសុខមាភាពប្រជាជនជាចំបង ក្នុងនោះយើងឃើញថ្នាក់ដឹកនាំក្រសួងសុខាភិបាល បុគ្គលិកពេទ្យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ហត់នឿយណាស់ គាត់លៈបង់ កម្លាំងកាយចិត្ត ជួយពិនិត្យ ព្យាបាល មិនគិតយប់ថ្ងៃ ២៤ម៉ោងលើ២៤ម៉ោង ។ សូម្បីតែលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នេះថា៖
«មួយយប់ទល់ភ្លឺមកដល់ពេលនេះហេីយមិនទាន់បានសម្រាកទេ​ តែដេីម្បីផលប្រយោជន៌ប្រជាជនកម្ពុជាយេីងចៀសផុតការឆ្លងវីរុសកូវីដ១៩»។
លោកស្រីបន្តថា៖ ខ្ញុំសូមលេីកដៃបង្គុំសំពះជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា​ សូមបានចៀសផុតនូវការចម្លងវីរុសកូវីដ១៩ទាំងអស់គ្នា។ អ្នកដែលបានឆ្លងហេីយ​ ក៏សូមឲ្យបានជាសះស្បេីយជាបន្តបន្ទាប់ទាំងអស់គ្នា។

លោកស្រីបានថ្លែងបន្តថា៖ សួស្តីឆ្នាំថ្មី​ សិរីសួស្តី​ វិបុលសុខ​ សុខភាពល្អ​ បន្តទប់ស្កាត់បានការរាតត្បាតវីរុសកូវីដ១៩​ នៅក្រោមដំបូលសុខសន្តិភាព​និងកណ្តាប់ដៃដ៏ស័ក្តិសិទ្ធរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី អរគុណជាអនេកនូវការចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ១៩​៕ ដោយ៖ សុខ ខេមរា


ចែករំលែក៖