ភ្នំពេញ៖ ស្រ្តីម្នាក់សន្លប់នៅលើចិញ្ចើមផ្លូវសង្ស័យប្តីវាយធ្វើបាបត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកហៅរថយន្តសាមុយដឹងជនរងគ្រោះទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចក្បែរវិហារអ៊ិស្លាម តាមបណ្ដោយផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យថា មុនពេលកើតហេតុមានប្រជាពលរដ្ឋរាយការណ៍ទៅប្រាប់ថា មានករណីហិង្សាតាមផ្លូវសាធារណ: ពេលនោះកម្លាំងជំនាញបានចុះទៅដល់តាំងកើតហេតុ ឃើញស្រ្តីម្នាក់ដេកសន្លប់ស្ដូកស្ដឹង នៅលើចិញ្ចើមផ្លូវតែម្នាក់ឯង មិនអាចសួរនាំកើតទេ ហើយប៉ូលិសក៏សាកសួរប្រជាពលរដ្ឋ ក្បែរនោះ ប្រាប់ថា មិនដឹងជាមានរឿងអ្វីកើតឡើងទេ? គ្រាន់តែប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ នី និងប្ដីឈ្មោះ រ័ត្ន អ្នកទាំង ២ស្នាក់នៅក្បែរនោះ។ ប្ដីប្រពន្ធនេះតែងតែឈ្លោះគ្នា ការរស់នៅមិនសូវចុះសម្រុងគ្នាទេ រហូតលែងលះជាមួយគ្នារួចហើយ ប៉ុន្តែនៅមុនពេលកើតហេតុ គេឃើញប្ដីដើរសួររកប្រពន្ធ មិនដឹងថា រកក្នុងមានការអ្វីនោះទេ?
ក្រោយពេលកើតហេតុសមត្ថកិច្ច ដែលបានចុះដល់ទីតាំង ទំនាក់ទំនងហៅរថយន្តសាមុយ ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ហើយសមត្ថកិច្ចតាមរកប្ដីស្រ្តីរងគ្រោះ ដើម្បីសួរនាំជុំវិញបញ្ហាដែលកើតឡើង ប៉ុន្តែរកមិនឃើញ៕ជ្រោយពេជ្រ