ព័ត៌មានទាន់ហេតុការណ៍៖

ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតគ្រោងតំឡើងកាំមេរ៉ាពិនិត្យកំដៅបន្ថែម

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ប្រសាសន៏ក្នុងឱកាស់ជួបសំណេះណាលជាមួយកម្លាំងអន្តោប្រវេសន៏ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងនិត្យស្ថានភាពច្រកទ្វារអន្តរជាតិប៉ោយប៉ែត លើស្ពានមិត្តភាពកម្ពុជា-ថៃកាលពីវេលាម៉ោង៥និង៥៨នាទីល្ងាច ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម គៀត ចន្ទ័ធារិទ្ធ  អគ្គនាយក នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម ឃុន សំបូរ អគ្គនាយករងនៃអគ្គដ្ឋានអន្តោប្រវេសន៍ បន្ទាប់ពិនិត្យទីតាំងម៉ាស៊ីវាស់កំដៅ
នៅច្រកទ្វារខាងលើថា ឯកឧត្តមគ្រោងដាក់កាំមរ៉ាពិនិត្យកំដៅថ្មីបន្ថែម ការពារនារដូវចូលឆ្នាំខាងមុខនេះ ក្រែងបងប្អូនពលករខ្មែរយើងធ្វើការនៅប្រទេសថៃ វិលមកស្រុកកំណើតរបស់ខ្លួនតាមច្រកទ្វារខាងលើមានចំនួនច្រើនដូច្នេះម៉ាស៊ីនវាស់កំដៅតែមួយមិនអាចពិនិយ្យនិងវាស់កំដៅទាន់។
ក្នុងឱកាស់នោះឯកឧត្តមមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងថា៖ ភារកិច្ចរបស់យើងសំខាន់គីបំរើជាតិ បំរើប្រជាពលរដ្ខដូច្នេះយើងទាំងអស់គ្នាត្រូវត្រៀមជានិច្ចដើម្បីបំពេញភារកិច្ចចាំបាច់នានាដែលថ្នាក់ដឹកនាំក្រសួងអគ្គនាយកដ្ឋានក៌ដូចជារាជរដ្ខាភិបាលនិងណែនាំឲ្យយើងបំពេញភារកិច្ចណាមួយចាំបាច់ដើម្បីសុខទុក្ខប្រជាពលរដ្ខយើង ទោះបីសភាពការនៅកម្ពុជាយើងមានសភាពស្ងប់ស្ងាត់បន្តិចក៌ដោយ ប៉ុន្តែសូមរក្សារការគោរពវិន័យឲ្យបានល្អ ។យើងឃើញហើយសភាពការសកលលោកកំពុងតែមានការព្រួយបារម្ភណ៍ជាខ្លាំង ខណៈប្រមុខថ្នាក់ដឹកនាំកម្ពុជា ក៏កំពុង​យកចិត្តទុកដាក់ទៅលើសុវត្ថភាព និងសុខភាពប្រជាពលរដ្ឋ សូមកងកម្លាំងទាំងអស់ ពង្រឹងការត្រួតពិនិត្យអោយបានម៉ត់ចត់ដើម្បីបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងទៅនិងជំងឺកូវីដ-១៩ (CCOVID-19) ដែលជំងឺនេះវាកំពុងឆ្លងរាតត្បាតទៅដល់១៨០ប្រទេសហើយជម្ងឺនេះវាឆ្លងកាចសាហាវណាស់ នៅចុងក្រោយនេះគេរកឃើញការឆ្លងតាមតគំណក់ទឹកមាត់សួមឲ្យមានការប្រុងប្រយត្ន័ទាំងអស់គ្នា។
ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ចធារិទ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រសាសន៏អំពាវនាវដល់ពលករយើងដែលកំពុងរស់នៅក្នុងប្រទេថៃ បើសិនជានៅនិងកន្លែងបានសុំឲ្យគាត់នៅប៉ុន្តែខ្លាចគាត់នៅមិនបានព្រោះពួកគាត់មិនមានការងារធ្វើ ដោយទីផ្សារឬក៌រោងចក្របិទដូច្នេះពួកគាត់ត្រូវមកផ្ទះខ្លាចមានជម្ងឺនាំមកចម្លងកូនចៅក្រុមគ្រួសាររបស់ពួកគាត់នៅឯស្រុកកំណើត។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ចធារិទ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងឯកឧត្ដម ឃុន សំបូរ អមដំណើរប្រតិភូជាន់ខ្ពស់របស់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ​បាននាំយក​នូវអំណោយ​មួយ​ចំនួន​ចែកជូន​ដល់នាយប៉ុស្តិ៍នគរអន្តោប្រវេសន៍ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រួមមាន៖ អង្ករចំនួន២តោន ,មីចំនួន២០កេសធំ,ត្រីខ ចំនួន១៣កេសធំ,រួមនិងថវិការចំនួន៥លានរៀលដើម្បីដល់ប៉ុស្ដ៏ឧបត្ថម្ថផងដែរ៕វណ្ណា


ចែករំលែក៖