ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យករណីប្លន់បុរសម្នាក់ត្រូវបានឃើញចាក់សម្លាប់រុញទម្លាក់ពីលើឡាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានប្រទះឃើញគេរុញទម្លាក់ពីលើឡានដោយមានកាំបិតចាក់នៅជាប់ពោះទៀតផងករណីនេះត្រូវបានសន្និដ្ឋានជំហានដំបូងថា អាចជាករណីប្លន់។ ក្រោយពីប្រទះឃើញបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការអន្តរាគមន៍ តែក្រុមជនសងកស័យានរត់គេចខ្លួនបាតអស់ទៅហើយ។
ករណីប្រទះឃើញបុរសដែលត្រូវបានគេចាក់រួញទម្លាក់ពីលើរថយន្តនេះកើតឡើងកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ស្ថិតក្នុងភូមិពាណិជ្ជកម្មសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះត្រូវបានស្គាល់មានឈ្មោះ មឺុន ចេក ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិដើមចាន់សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
បើតាមប្រភពបានឱ្យដឹងថា កាលពីវេលាខាងលើគេបានឃើញរថយន្តមួយគ្រឿងជារថយន្តតូចតែមិនស្គាល់ម៉ាកនឹងចាំពណ៌ធ្វើដំណើរទិសដៅពីលិចទៅកើតមកដល់ចំណុចកើតហេតុក៏បានបើកទ្វាររុញជនរងគ្រោះទម្លាក់ពីលើរថយន្តហើយបើកឡានទៅទិសខាងកើតបាត់ទៅ។
សមត្ថកិច្ចបានបានបញ្ជាក់ថា ជនរងគ្រោះក្រោយពីធ្វើការពិនិត្យឃើញមានឆ្នាំចាក់ចំកមួយកាំបិត និងកាំបិតនៅជាប់និងពោះរបស់ជនរងគ្រោះមួយទៀតផង។ ករណីនេះសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា អាចជាករណីប្លន់រថយន្តពីជនរងគ្រោះដែលក្រុមជនល្មើសអាចមានគ្នាពីរនាក់ទៅបីនាក់ទើបធ្វើសកម្មភាពបែបនេះបាន។ ទោះជាយ៉ាងណាសមត្ថកិច្ចបានខិតខំធ្វើការស្រាវជ្រាវស្វែងរកអត្តសញ្ញាណក្រុមជនសង្ស័យនិងបានទាក់ទងទៅក្រុមគ្រួសាររបស់ជនរងគ្រោះឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីនេះសមត្ថកិច្ចបានលើកឡើងថា ជាករណីទីមួយដែលពីមុនមិនធ្លាប់មានទាល់តែសោះ ទើបតែកើតហេតុនៅពេលនេះតែទោះជាយ៉ាងណាសមត្ថកិច្ចបានប្ដេជ្ញាថានឹងខិតខំស្រាវជ្រាវស្វែងរកក្រុមជនល្មើសដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕  សេនាស័ក្តិ
 

ចែករំលែក៖