ខេត្តស្វាយរៀង ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោក សរ សុដានី អភិបាលរង នៃគណៈអភិបាលក្រុងស្វាយរៀង បានចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន៤០ម៉ឺនរៀលក្នុង១ខែសម្រាប់រយៈពេល៧ខែ ដោយគិតចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19)៕ សហការី