ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិចារណាដាក់ការណែនាំកន្លែងកាត់សក់ ធ្វើសក់ និង ម៉ាស្សា ជាពិសេសកន្លែងកាត់សក់តែម្តង ដោយត្រូវពិភាក្សាខាងបច្ចេកទេសដើម្បីកាត់បន្ថយការឆ្លងវីរុសកូវីដ-១៩ ព្រោះយើងមិនអាចបិទកន្លែងកាត់សក់បានទេ ក៍ប៉ុន្តែយើងគួរណែនាំរបៀបណា ពីវីធីបង្ការ ទប់ស្កាត់ មុនពេល និងក្រោយពេលកាត់សក់ ដូចច្នេះក្រសួងសុខាភិបាលត្រូវធ្វើការណែនាំឲបានទាន់ពេលវេលានៅគ្រប់កន្លែងកាត់សក់ ព្រោះតម្រូវការអ្នកកាត់សក់ត្រូវតែមានគ្រាន់តែយើងមានវិធានការទុកជាមុនដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។
ជាថ្មីម្តងទៀត សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវធ្វើអានាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ជៀងវាងការឆ្លងពីកន្លែងកាត់សក់និងធ្វើសក់ និងម៉ាស្សាជាដើម៕ សុខខេមរា