ខេត្តសៀមរាប៖ យុវតីម្នាក់បានលោតសម្លាប់ខ្លួនពីលើភ្នំក្រោម មកទើលើចំរាក់ភ្នំ បណ្តាលអោយស្រាំលលាដ៏ក្បាល ។ នេះបើតាមរបាយការណ៍របស់សមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៥០នាទីថ្ងៃទី០៥ខែមេសា ឆ្នាំ២០២០ នៅភូមិភ្នំក្រោម សង្កាត់ចុងឃ្នាស ក្រុង-ខេត្តសៀមរាប ។
ជនរងគ្រោះមានឈ្មោះ រឿត រដ្ឋា អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅ ភូមិបាឡាំង ឃុំវត្តគោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិធ្លោកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប។ នារីរងគ្រោះបានធ្វើអត្តឃាតលោតទម្លាក់ពីលើចំរាក់ភ្នំក្រោម កម្ពស់ប្រហែល២៥ម៉ែត្រ ត្រង់ចំណុច ខាងជើងកាំជណ្ដើរឡើងទៅកំពូលភ្នំ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសៀមរាប បានទៅអន្តរាគមន៍សង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិ ស៊ឹងរិទ្ធីរ៉េត។
បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបន្តដឹកយកទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសារជនរងគ្រោះមានរបួសធ្ងន់ធ្ងរ(ផុងលលាដ៏ក្បាល)។ ករណីបើតាមនគរបាលបញ្ជាក់ថា៖ អាចដោយសារមូលហេតុមានវិបត្តិផ្លូវចិត្ត និងសង្សារបែកចិត្ត៕ដោយ៖ ប៊ុនរិទ្ធី