ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់ម៉ូតូពីស្ត្រីមានផ្ទៃពោះ ២ខែ នៅមានជ័យ ឃាត់ខ្លួនបាននៅដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវបានសមត្ថកិច្ចសហការគ្នា ឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពកាក់ប្លន់ស្ត្រីមានផ្ទៃពោះ២ ក្នុងខណ្ឌមានជ័យបានសម្រេច។

ហេតុការណ៍ឃាត់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២០ ត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជិន អេលីយ៉ា ភេទប្រុស អាយុ២៨ ស្នាក់នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ លៀន វ៉ាន់រ៉ា ភេទស្រី អាយុ៣២ ស្នាក់នៅភូមិសន្សំកុសល៦ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ នៅមុនកើតហេតុ គឺនៅវេលាម៉ោង១១យប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ គេឃើញស្ត្រីរងគ្រោះ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1HV 9157និងមានភ្ជាប់ប្រព័ន្ធGPS ចេញពីផ្ទះបំណងទៅឌុបប្តីរបស់ខ្លួន នៅឯផ្ទះម្តាយមីង ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះខ្លួននោះទេ។ លុះទៅដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកកាក់ពីមុខម៉ូតូគាត់ ហើយនិយាយគំរាមឲ្យចុះពីម៉ូតូ ពេលនោះគាត់មិនព្រមចុះឡើយ ភ្លាមៗម្នាក់ ក្នុងចំណោមគ្នាវា បានវាយគាត់មួយដៃចំគល់ដោះខាងស្តាំ ដោយភ័យខ្លាំងពេក ជនរងគ្រោះ បានចុះពីម៉ូតូរួចប្រគល់ឲ្យជនសង្ស័យតាមសម្រួលសុំតែរួចខ្លួន។

រហូតដល់ ម៉ោង៩ព្រឹកថ្ងៃទី ៦ខែឆ្នាំដដែលនេះ ដោយពួកវាមិនទាន់បានផ្តាច់GPSជនរងគ្រោះ ក៏ប្តឹងសមត្ថកិច្ចចុះព័ទ្ធចាប់ជនសង្ស័យបានម្នាក់ និងម៉ូតូជនរងគ្រោះឯម្នាក់ទៀតគេចខ្លួនបាត់ស្រមោល ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យនាំទៅសាកសួររកបក្ខពួកនិងចាក់ការតាមនីតិវិធី៕ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖