ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងកក់ខែលាយឡំខ្យល់កន្រ្តាក់គួចដំបូលផ្ទះ០៧ខ្នងរងការខូចខាត នៅឃុំលាច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចផ្ទះ និងរោងសិប្បកម្មចំនួន ៧ខ្នង រងការខូចខាតបើុងដំបូល ជញ្ជាំងបាំង និងដួលរលំ ដោយខ្យល់ព្យុះ(កន្រ្ទាក់)ខណៈធ្លាក់ភ្លៀងកក់ខែ ។

ប្រភពពីនគរបាលប៉ុស្តិ៍រដ្ឋបាលលាច បានឲ្យដឹងថានារសៀលថ្ងៃអាទិត្យ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះធម្មជាតិ(ធ្លាក់ភ្លៀងកក់ខែ)លាយឡំទៅដោយខ្យល់ព្យុះកន្រ្តាក់ ផ្គរ រន្ទះ បណ្ដាលឲ្យផ្ទះសម្បែងប្រជាពលរដ្ឋរងការខូចខាត ដូចជាបើុងដំបូល ជញ្ជាំងបាំង និងដួលរលំផងដែរ ប៉ុន្តែមិនបង្កឲ្យមានមនុស្សឬសត្វរងគ្រោះថ្នាក់នោះទេ ។

ប្រភពពីនគរបាលដដែលបន្តទៀតថា ហេតុការណ៍គ្រោះធម្មជាតិខាងលើ បានកើតឡើងនៅភូមិក្រូចឆ្មា ភូមិតានុក និងភូមិប៉ែង ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ៕ បុឹម ពិន

 


ចែករំលែក៖