ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញធ្វើអត្តឃាត ដោយយកខ្សែនីឡុងចងកនៅនឹងមែកដើមមៀនខាងក្រោយផ្ទះ សមត្ថកិច្ចសន្ថិដ្ឋានបណ្ដាលមកពីមានជម្ងឺសរសៃ
ប្រសាទនិងជំងឺរាុំរ៉ៃប្រចាំកាយ ។
ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលឡើង នារសៀលថ្ងៃច័ន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចដើមមៀនខាងក្រោយផ្ទះចម្ងាយប្រមាណ ៥០ម៉ែត្រ ស្ថិតក្នុងភូមិបត់ត្រាច ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភុំ ភី ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ជនរងគ្រោះបានយកខ្សែនីឡុងប្រវែងប្រមាណ ៥០ម៉ែត្រ បានចងភ្ជាប់មែកដើមមៀន បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ។
ប្រភពដដែលបន្តទៀតថា ករណីអត្តឃាត(ចងក)បណ្ដាលឲ្យស្លាប់ខាងលើ គេឃើញសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សហការចុះស្រាវជ្រាវ និងពិនិត្យត្រឹមត្រូវ ទើបធ្វើការសន្និដ្ឋានអាចស្លាប់ដោយចងក ខណៈគេរកឃើញជនរងគ្រោះមានជំងឺសរសៃប្រសាទប្រចាំកាយរុាំរ៉ៃ សាកសពធ្វើកំណត់ហេតុប្រគល់ ជូនក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន