ភ្នំពេញ៖ អំពីស្ថានភាពរបស់ពលរដ្ឋខ្មែរ ៣នាក់ដែលបានឆ្លងវីរុស Covid 19 នៅសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េបានបញ្ជាក់ប្រាប់សារព័ត៌មានអោយដឹងថា ៖ ក្រោយពីបានធ្វើតេស្តជាលើកទី២ ដែលគម្រប់ ១៤ថ្ងៃនៃការស្នាក់នៅក្នុងមន្ទីរពេទ្យដើម្បីពិនិត្យនិងព្យាបាលពីសំណាក់គ្រូពេទ្យ ប្អូនស្រី ល.ដ និង ម្ដាយរបស់គាត់ ត្រូវបានចេញជាលទ្ធផលអវិជ្ជមានហើយ ប៉ុន្តែគេតម្រូវឲ្យនៅធ្វើតេស្ត ២ដងបន្ថែមទៀតជាការផ្ទៀងផ្ទាត់ចុងក្រោយ។
រីឯទារករបស់គាត់ដែលមានអាយុ ៣ខែឃើញថា នៅមានវិជ្ជមាន covid19 សេសសល់នៅឡើយ។
លោក ឡុង ឌីម៉ង់បានបន្ថែមថា បើសិនជាការធ្វើតេស្តលើកចុងក្រោយសម្រាប់ម្ដាយប្អូនស្រីនៅតែអវិជ្ជមាន នោះគាត់នឹងអាចអនុញ្ញាតឲ្យចេញទៅផ្ទះមុន ប៉ុន្តែប្អូនស្រីត្រូវនៅបន្តទៀតជាមួយនឹងទារករបស់គាត់រហូតដល់ជាសះស្បើយជាស្ថាពរ។
ដោយឡែកស្វាមីរបស់គាត់ដែលជនជាតិកូរ៉េ បានជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញហើយ៕ដោយ៖ សហការី