ភ្នំពេញ៖ សូមមើលនិង ស្តាប់ពីបែបបទនៃការមកដល់សាធារណរដ្ឋកូរ៉េ មានដូចខាងក្រោម៖
១- សម្រាប់អ្នកពលករធ្វើការនៅកូរ៉េទាំងអស់ (ទោះបីមានលំនៅដ្ឋានច្បាស់លាស់ក៏ដោយ)៖
-ពេលមកដល់អាកាសយាន្តដ្ឋានអន្តរជាតិកូរ៉េ មន្រ្តីនៅព្រលាននឹងត្រួតពិនិត្យកំដៅ ច្រមុះ បំពង់ក និងមេរោគCOVID-19
-មន្រ្តីអន្តោប្រវេសន៍ផ្ទៀងផ្ទាត់អាស័យដ្ឋាន លេខទូរស័ព្ទ និងការតម្លើងកម្មវិធី Self-Diagnosis។
-បន្ទាប់មក ត្រូវរង់ចាំលទ្ធផល រយៈពេល៦ម៉ោង នៅអាកាសយាន្តដ្ឋាន។
ករណីលទ្ធផលអវិជ្ជមាន៖
-មន្រ្តីនៅអាកាសយាន្តដ្ឋាននឹងបង្ហាញផ្លូវ(រថយន្តក្រុង) ទៅតាមតំបន់របស់គាត់ ។
-ពេលទៅដល់ស្ថានីយ៍រថយន្តក្រុង ឬរទេះភ្លើង មានមន្រ្តីសុខាភិបាលតាមតំបន់ នឹងមកទទួល រួចបញ្ជូនទៅមណ្ឌលសុខភាពដើម្បីបន្តពិនិត្យកម្តៅ បំពង់ក និងច្រមុះម្តងទៀត ។
-ទន្ទឹមនឹងនោះមន្រ្តីសុខាភិបាលនឹងទាក់ទងទៅថៅកែដើម្បីផ្ទៀងផ្ទាត់ និងសួរថាតើថៅកែមានបន្ទប់-បន្ទប់ទឹកដាច់ដោយឡែកដែរឬទេ? បើមិនមានទេ ជននោះនឹងត្រូវបញ្ជូនទៅមណ្ឌលសុខភាព១ទៀតតាមការសម្រេចរបស់ប្រធានមណ្ឌលសុខភាពដោយចំណាយអាហារជាបន្ទុករបស់សាមីខ្លួន ។
ករណីលទ្ធផលវិជ្ជមាន៖ រដ្ឋាភិបាលកូរ៉េនឹងទទួលបន្ទុកទាំងការព្យាបាល ស្នាក់នៅ និងអាហារ។
២- សម្រាប់និស្សិត -អាណិកជនខ្មែររៀបការស្វាមី-ភរិយាកូរ៉េ៖
-ពេលមកដល់អាកាសយាន្តដ្ឋានអន្តរជាតិកូរ៉េ មន្រ្តីនៅព្រលាននឹងត្រួតពិនិត្យកំដៅ ច្រមុះ បំពង់ក និងមេរោគCOVID-19
-មន្រ្តីអន្តោប្រវេសន៍ផ្ទៀងផ្ទាត់អាស័យដ្ឋាន លេខទូរស័ព្ទ និងការតម្លើងកម្មវិធី Self-Diagnosis។
-ករណីអត់មានចេញរោគសញ្ញាពាក់ព័ន្ឌនឹង COVID-19 ទេ នឹងត្រូវបានដាក់អោយនៅដោយឡែកដោយខ្លួនឯង១៤ថ្ងៃ ក្រោមការតាមដាន និងត្រួតពិនិត្យជាប្រចាំតាមការតម្លើងកម្មវិធី Self-Diagnosis
៣- ចំពោះអ្នកកាន់ទិដ្ឋាការទេសចរណ៍ និងជំនួញ៖
-ពេលមកដល់អាកាសយាន្តដ្ឋានអន្តរជាតិកូរ៉េ មន្រ្តីនៅព្រលាននឹងត្រួតពិនិត្យកំដៅ ច្រមុះ បំពង់ក និងមេរោគCOVID-19
-មន្រ្តីអន្តោប្រវេសន៍ផ្ទៀងផ្ទាត់អាស័យដ្ឋាន លេខទូរស័ព្ទ និងការតម្លើងកម្មវិធី Self-Diagnosis បន្ទាប់មក ត្រូវរង់ចាំលទ្ធផល រយៈពេល៦ម៉ោង នៅអាកាសយាន្តដ្ឋាន និងបន្តស្នាក់នៅកន្លែងដែលរដ្ឋាភិបាលកូរ៉េរៀបចំជូន។
ករណីលទ្ធផលអវិជ្ជមាន៖ ត្រូវបន្តស្នាក់នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដោយចំណាយទាំងអស់ជាបន្ទុករបស់សាមីខ្លួន ប៉ុន្តែបើករណីលទ្ធផលវិជ្ជមាន រដ្ឋាភិបាលកូរ៉េនឹងទទួលបន្ទុកទាំងការព្យាបាល ស្នាក់នៅ
និងអាហារ។
៤- អ្នកធ្វើដំណើរឆ្លងកាត់កូរ៉េទៅកាន់ប្រទេសទី៣ ៖ ពេលមកដល់អាកាសយាន្តដ្ឋានអន្តរជាតិកូរ៉េ មន្រ្តីនៅព្រលាននឹងត្រួតពិនិត្យកំដៅ ច្រមុះ បំពង់ក ប៉ុន្តែមិនត្រូវបានដាក់អោយនៅដាច់ដោយឡែកទេ ហើយក៏មិនអនុញ្ញាតអោយចេញពីបរិវេណអាកាសយាន្តដ្ឋានដែរ។
ក្នងករណីដែលបងប្អូនមិនអនុវត្តតាមការណែនាំខាងលើ ជនល្មើសអាចនឹងទទួលរងនូវការផាកពិនិ័យជាទឹកប្រាក់រហូតដល៉ ១០លានវ៉ុន និងជាប់ពន្ធនាគារ។
សូមជូនជ្រាប និង សូមអរគុណ !!!
ដោយ៖ សហការី