ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់បានអោយដឹងថា បុរសម្នាក់ដែលបានសរសេរ និងបង្ហោះរូបភាពតាមបណ្តាញសង្គម ដោយយកជើងជាន់លើប្រាក់រៀល និងសរសេរជាខ្លឹមសារថា«ខ្ញុំចង់ និយាយថាចុះបើខ្ញុំធ្វើបែបនេះ តើមានអ្នកណាហ៊ានធ្វើអីខ្ញុំ» ត្រូវបាន នគរបាលមូលដ្ឋានចាប់ឃាត់ខ្លួនហើយ នៅល្ងាចថ្ងៃទី០៦.០៤.២០២០ ។ ជនជាប់ចោទម្នាក់នេះឈ្មោះ អាត់ អេង ហៅ អាត់ សំអង ឬ សេន អាត ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ការចាប់ខ្លួននេះ អនុវត្តន៍ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់សា លាដំបូងខេត្តសៀមរាបមួយច្បាប់លេខ ៩៦/២០២០ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោក កើត វណ្ណារ៉េត ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ឲ្យចូលខ្លួនទៅការិយាល័យប្រឆាំ ងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃស្នងកា រដ្ឋាននគរបាលខេត្តសៀមរាប ។
បច្ចុប្បន្នមុខសញ្ញាជនជាប់ចោទបា នបញ្ជូនទៅស្នងការដ្ឋាននគរបាលខេ ត្តព្រះសីហនុចាត់ការបន្ត៕ ដោយ៖ឆ្លាម សមុទ្រ