ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានត្រឡប់មកពីបរទេស ស្ថិតនៅក្នុងឃុំចំនួន៥

ចែករំលែក៖

ព្រះសីហនុ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ លោក គង់ វិតាណ: អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានត្រឡប់មកពីបណ្តាប្រទេសនានា ហើយត្រូវបានដាក់ឲ្យនៅដាច់ ដោយឡែករយ:ពេល១៤ថ្ងៃ ចំនួន៣៦នាក់ ស្ថិត នៅក្នុងឃុំចំនួន៥ មានដូចជា ឃុំរាម ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម ឃុំអូរជ្រៅ និងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជាមួយគ្នានេះ លោក គង់ វិតាណ: ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអនុវត្តន៍តាមការណែ នាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដែលមិនទាន់មានសញ្ញាថមថយនៅឡើយ។ ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសម្រាប់គ្រួសារ សូមបងប្អូនដាក់ខ្លួនឱ្យនៅដាច់ដោយ ឡែករយៈពេល១៤ថ្ងៃ ក្នុងករណីមានការសង្ស័យ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញា ធរមូលដ្ឋានមានមេភូមិ មេឃុំ និងមូលដ្ឋាន សុខាភិបាលដែលនៅជិតបំផុត ដើម្បីផ្តល់កិច្ចអន្តរាគមន៍បានទាន់ពេលវេលា។

ក្នុងឱកាសនៃការចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខនេះផងដែរ លោក គង់ វិតាណ: ក៏បាននាំយកអំណោយរបស់រដ្ឋបាល ខេត្ត ដែលជាការឧបត្តម្ភពីសប្បុរសជន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋទាំង៣៦នាក់ ដោយម្នាក់ៗទទួលបាន អង្ករ១បាវ ត្រីខ១យួរ ទឹកសុទ្ធ១កេស ម៉ាស១ប្រអប់ និងថវិកា៥០.០០០រៀល។

សូមបញ្ជាក់ផងដែរថា លោក គួច ចំរើន បានមាន ប្រសាសន៍ថានឹងស្នើអោយគ្រូពេទ្យយកសំណាកពលករខ្មែរដែលទើបត្រឡប់មកពីក្រៅប្រទេសទៅធ្វើតេស្តរកកូវីដ១៩ ដើម្បីអោយប្រាកដមុននឹងអោយគាត់ទៅរួមរស់ជាមួយក្រុមគ្រួសារ។

ជាមួយគ្នានេះវិធានការដាក់អោយនៅដាច់ដោយ ឡែកចំនួន១៤ថ្ងៃក៏ត្រូវតែអនុវត្តទៅលើពួកគេ។ដោយឡែក អាជ្ញាធរមូលដ្ឋាននិងបុគ្គលិកសុខា ភិបាលក្នុងតំបន់ក៏តម្រូវអោយចុះអប់រំណែនាំអំពីវិធានការការពាសុខភាពផ្ទាល់ខ្លួនដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ៕សហការី


ចែករំលែក៖