ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាបាន នឺងកំពុងបង្កើនថវិកាឧបត្ថម្ភដល់គ្រូពេទ្យជួរមុខ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាបាន នឺងកំពុងបង្កើនថវិកាឧបត្ថម្ភដល់គ្រូពេទ្យជួរមុខ ហើយសម្តេច ក៏សូមអំពាវនាវដល់គ្រូពេទ្យដ៏ទៃទៀតកុំឲមានការច្រណែនគ្រូពេទ្យជួរមុខ ព្រោះគ្រូពេទ្យជួរមុខបានលះបង់ខ្ពស់ណាស់ក្នុងការព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នកម្ពុជាយើងកំពុងប្រយុទ្ធប្រឆាំងកុំឲ្យរីករាលដាលបន្ថែមទៀត។ ពួកគាត់បានលះបង់ខ្ពស់ណាស់នូវកម្លាំងកាយចិត្ត មិនបានជួបជុំក្រុមគ្រួសារ។ ពិសេសសម្តេចត្រេចអរដល់ ប្រជាពលដ្ឋបានយល់ដឹងខ្ពស់លើការរក្សាអនាម័យ តាមរយៈទទួលបានព័ត៌មាន ពីការផ្សព្វផ្សាយព័ត៌មាន តាមកាសែត ទូរទស្សន៍ គេហទំព័រ អនឡាញ ផ្តល់ការពិតដល់ប្រជាពលរដ្ឋ។ ហើយសម្តេចអរគុណអ្នកកាសែត តែចំពោះអ្នកបំផុសព័ត៌មានក្លែងក្លាយរឿងកូវីដ១៩ ត្រូវតែតាមចាប់ដាក់គុក៕ សុខខេមរា


ចែករំលែក៖