ព័ត៌មានទាន់ហេតុការណ៍៖

ប្រគល់ថវិការបស់នាយទាហាន នាយទាហានរង ពលទាហាន ចំណុះអគ្គបញ្ជាការ ជាចំណែកទ្រទ្រង់ជូនមូនិធិគន្ធបុប្ផាកម្ពុជា

ចែករំលែក៖

   ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) តំណាងលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ(ខ.ភ.ម)អមដំណើរដោយ លោកឧត្តមសេនីយ៍ឯក ឃឹម សន នាយរងសេនាធិការចម្រុះនិងជានាយកទីចាត់ការឃោសនា-ព័ត៌មាន អគ្គបញ្ជាការ ព្រមទាំងនាយនាយទាហានចំណុះអគ្គបញ្ជាការជាច្រើនរូបទៀតបាននាំយកថវិកាចំនួន១០៩.៤៧៦.០០០រៀល(មួយរយប្រាំបួនលាន..) ផ្ដល់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជានៅក្រសួង សេដ្ឋកិច្ចហិរញ្ញវត្ថុកាលពីថ្ងៃច័ន្ទ ១៤ កេីត ខែ ចេត្រឆ្នាំ កុរ ឯក ស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២០ ។ 

លោក នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា តំណាងលោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិ ច្ចហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន សម្ដែងអំណរគុណយ៉ាងជ្រាជ្រៅចំ ពោះលោកនាយឧត្តមសេនីយ៍ (ខ.ភ.ម) ដែលបានយកថវិកាផ្តល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជារួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផាក៏ដូចជាជួយដល់កុមារកម្ពុជាលើវិស័យសុខាភិបាលឲ្យកាន់តែប្រសើរឡើងថែមទៀតទៀត។ 

ជាការឆ្លេីយតប លោកនាយឧត្តមសេនីយ៍ ម៉ក់ សារុន បញ្ជាក់ថាៈ ថវិកាទាំងនេះបានមកពីការចូលរួមវិភាគទានដោយស្ម័គ្រ ចិត្តរបស់នាយទាហាន នាយទាហានរង ពលទាហាន ចំណុះអគ្គបញ្ជាការ ជារៀងរាល់ខែ ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់មូលនិធិគន្ធបុប្ផាកម្ពុជាក៏ដូចជាផ្ដល់ដល់សង្គមជាតិ និងរាជ រដ្ឋាភិបាល  លើកកម្ពស់សុខមាលភាពរបស់កុមារកម្ពុជាឲ្យកាន់ តែប្រសើរឡើងថែមទៀត  ។

អគ្គមេបញ្ជាការរងបន្តទៀតថាៈ ថ្វីបើថវិកាទាំងនេះមិនអាចតបទាំងស្រុងតាមតម្រូវការរបស់មន្ទីរពេទ្យក៏ពិតមែន តែនេះគឺជាទឹកចិត្តរបស់នាយទាហាន នាយទាហានរង ពលទាហានក្នុងរួមចំណែកក្នុងកិច្ចការសង្គមសំដៅធានាចីរភាពនៃកិច្ចដំណើរ ការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ៕ដោយ៖សុខដុម

 


ចែករំលែក៖