ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង បរិច្ចាគនូវប្រាក់បៀវត្សរ៍ប្រចាំខែ រយៈពេល០៣ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖ ក្នុងស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចចូលរួមចំណែកបរិច្ចាគនូវប្រាក់បៀវត្សរ៍ប្រចាំខែ រយៈពេល០៣ខែ គិតចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីប្រើប្រាស់គាំទ្រដល់បេសកកម្មរបស់ខ្លួន ក្នុងភារកិច្ចដ៏មានសារៈសំខាន់នេះ៕ សុខខេមរា


ចែករំលែក៖