ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងរួចមកហើយ ក្នុងសន្និសីទកាសែតនៅវិមានសន្តិភាព គឺសុំចិត្តប្រជាជនខ្មែរ១៥០នាក់ ដែលត្រូវមកកាន់កម្ពុជាវិញនៅថ្ងៃនេះ មេត្តារស់នៅប្រទេសម៉ាឡេសុីសិន ដើម្បីការពារចំពោះសុវត្ថិភាព រួចផុតពីការរាកដាល នៃជំងឺកូវីដ១៩ អនុវត្តតាមការណែនាំប្រទេសម៉ាឡេសុី ក្នុងគ្រាកំពុងប្រយុទ្ធប្រឆាំងកូវីដ១៩នេះ។
មុននេះបន្តិច ក៏ខាងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេសុី សូមអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋ ពលករ ពលការិនី សិស្ស និស្សិតកម្ពុជា ដែលកំពុងស្នាក់នៅធ្វើការ និងសិក្សានៅប្រទេសម៉ាឡេសុី សូមមេត្តាកុំព្យាយាមរកមធ្យោបាយវិលត្រឡប់ទៅកាន់កម្ពុជាវិញក្នុងអំឡុងពេលនេះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ បងប្អូន រហូតដល់មានការជូនដំណឹងជាថ្មីពីស្ថានទូតកម្ពុជា៕ សិលា