ព័ត៌មានទាន់ហេតុការណ៍៖

អធិការនគរបាលខណ្ឌឫស្សីកែវ និងភរិយា ប្រគល់ទឹកក្រូច ទឹកសុទ្ធ និងថវិកា មួយចំនួនជូនបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រី បម្រើអោយផ្នែកមនុស្សធម៍ដើម្បីជួយទប់ស្កាត់ បង្ការ ការរីករាលដាលនៃជំងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖លោកវីរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ និងភរិយា បានប្រគល់ទឹកក្រូច ទឹកសុទ្ធ និងថវិកា មួយចំនួនជូន លោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន ដើម្បីយកទៅបម្រើអោយផ្នែកមនុស្សធម៍ ជួយទប់ស្កាត់ បង្ការ ការរីករាលដាលនៃជំងឺកូវី១៩។
លោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកវីរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ និងភរិយា ដែលបានប្រគល់ទឹកក្រូចចំនួន ១០កេស ទឹកសុទ្ធ ១០កេស និងថវិកា មួយចំនួន ដើម្បីលោកបណ្ឌិត និងលោកស្រី ចាត់ចែងឧបត្ថម្ភជាសង្គហធម៌ សប្បុរសធម៌ ជួយប្រជាពលរដ្ឋជួបការលំបាកក្នុងអំឡុងពេលប្រយុទ្ធ ទប់ស្កាត់វីរុសកូវីដ ១៩ (COVID 19) នៅកម្ពុជា។

កុំចាំហៅពួកគាត់អោយមកចូលរួមប្រជុំ តែសូមទៅកាន់ទីកន្លែងដែលពួកគាត់រស់នៅតែម្តង ជាពិសេសក្នុងស្ថានភាពដែលយើងទាំងអស់គ្នាកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នៅពេលនេះ។

ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសម្រាប់គ្រួសារ សូមបងប្អូនប្រជាពលរដ្ឋសហការជាមួយមន្ទីរសុខាភិបាល។ ក្នុងករណីមានការសង្ស័យ ហើយត្រូវការពិភាក្សាប្រឹក្សាយោបល់ សូមខលមកលេខ ១១៥ ជាបន្ទាន់៕ដោយ៖ ស រស្មី


ចែករំលែក៖