ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ១០៥គ្រួសារនៅតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃទទួលគ្រឿងឧបភោគ បរិភោគ ពីអាជ្ញាធរ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ប្រជាពលរដ្ឋខ្វះខាត១០៥គ្រួសារ ចំនួន២ភូមិគឺភូមិប៉ោយប៉ែតនិងភូមិអូរជ្រៅដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ សំរាកពីការងារក្នុងស្ថានភាពរាជរដ្ឋាភិបាលកម្ពុជា.ថៃ កំពុងធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទទួលគ្រឿងឧបភោគ បរិភោគពីសប្បុរសជនតាមរយៈសាលាសង្កាត់ប៉ោយប៉ែតនៅរសៀលថ្ងៃទី៧ខែមេសាឆ្នាំ២០២០នេះ។
នៅក្នុងឱកាស់ចែករំលែកគ្រឿងឧបភោគបរិភោគនោះលោកអភិបាលក្រុងប៉ោយប៉ែតលោក គាត ហ៊ុល បានមានប្រសាសន៌ណែនាំពលរដ្ឋឲ្យចេះសំអាតនិងអនាម័យ លាងដៃដោយជែល

ឬទឹកអាកុលមុនទទួលទានអាហារផ្សេងៗ ។ ជួយសហការគ្នាឲ្យនៅដាច់ដោយឡែកចំពោះពលរដ្ឋដែលមានមនុស្សក្នុងគ្រួសាររបស់គាត់វិលធ្វើការពីប្រទេសជិតខាង ឲ្យនៅដាច់ដោឡែកតាមការណែនាំរបស់គ្រូពេទ្យដើម្បីកាត់បន្ថការរីករាល ជម្ងឺផ្លូវដង្ហើមថ្មី(covid19)។
ជាក់ស្ដែងនៅក្នុងភូមិរបស់យើងបើសិនមានអ្នកដទៃទើបមកពីបរទេសឬទើបតែមកពីស្រុកផ្សេងៗយើងកុំមានភាពស្និទស្នាលជាមួយ បានន័យថាយើងជួបដោយមានការប្រុងប្រយត្ន័ ព្រោះខ្លាចឆ្លងមិនដឹងថាអ្នកនិងមានមេរោគ
នោះទេ ដូច្នេះមានតែការប្រុងប្រយត្ន័ទាំងអស់គ្នាដែល
អាចឲ្យយើងប្រយុទ្ធប្រឆាំងនិងជៀសវៀងនៅការចម្លងមេរោគនេះបាន ។លោកមានប្រសាស៍បន្ថែមថារាជរដ្ឋភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន តែងតែគិតគូរាងរាល់ថ្ងៃចំពោះពលរដ្ឋ ហើយពេលថ្មីនេះបានដាក់វិធានការផ្សេងៗ តែងតែគិតពីសុខទុក្ខរបស់បងប្អូនយើងទូរទាំងប្រទេស ។
យើងនិងមិនគិតថាជម្ងឺនេះមានរយៈពេលមួយខែឬពីរខែទៀតផុតរលត់ពីទឹកដីកម្ពុជាយើងបាន។លោកបញ្ជាក់ថាដ៏រាបណានៅតែមានការឆ្លងចំពោះមេរោគនេះយើងនៅតែប្រុងប្រយត្ន័រហូតដ៏រាបណារាជរដ្ឋាភិបាលប្រកាសថានៅកម្ពុជាគ្មានមេរោគ(covid19)ទេយើង
បានបំផ្លាញ់វាអស់ហើយដែលចេញសេចក្ដីប្រកាសពីរាជរដ្ឋាភិបាលឬក្រសួងសុខាភិបាលទើបបងប្អូនមានការរាក់ទាក់និងស្និទ្ធស្នាលគ្នាបាន។ដោយ៖វណ្ណា


ចែករំលែក៖