ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្រ្តាក់បណ្ដាលអោយរងការខូចខាតផ្ទះពលរដ្ឋចំនួន២៧ខ្នង និងរបួសមនុស្សចំនួន៥នាក់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន២៧ខ្នងទទួលរងការខូចខាត និងមនុស្សចំនួន៥នាក់បានរងរបួស នៅពេលមានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្រ្តាក់ នៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២១៖០០នាទី នៅភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា មានករណីភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋអស់ចំនួន ២៧ ខ្នង ក្នុងនោះមាន៖
ដួលរលំទាំងស្រុង ០៣ ខ្នង
ធ្លាក់ពីលើជើងកំណល់ ០៥ ខ្នង
របើកដំបូល ១៩ ខ្នង ។
ហេតុការណ៍នេះ បណ្ដាលឲ្យ៖
របួសមនុស្ស ចំនួន ០៥ នាក់ (ស្រី ៤ នាក់) (ប្រុស ១ នាក់ )
ទី១-ឈ្មោះ ធា ដារី ភេទស្រី អាយុ ៣៤ឆ្នាំ (របួសចង្កេះនិងត្រគៀក)
ទី២-ឈ្មោះ ឃី ស្រីយ៉ន ភេទស្រី អាយុ ១៥ឆ្នាំ (របួសក្បាល)
ទី៣-ឈ្មោះ ឃី ស្រីយី ភេទស្រី អាយុ ១៤ឆ្នាំ (របួសទ្រូង)
ទី៤-ឈ្មោះ ឃី ស្រីយ៉េន ភេទស្រី អាយុ ០៧ឆ្នាំ (របួសជើងស្តាំ)
ទី៥-ឈ្មោះ ឃី សុឃា ភេទប្រុស អាយុ ០៣ឆ្នាំ (របួសធ្ងន់)
ខូចគោយន្តកន្ត្រៃ ១ គ្រឿង និង ម៉ូតូ ០១គ្រឿង ៕ ប៉ែន នួន

 


ចែករំលែក៖