ភ្នំពេញ៖ ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងស្មារតីធានាសេវាអប់រំ ប្រកបដោយសមធម៌ ជាពិសេសសិស្សានុសិស្សនៅតាមជនបទ អាចទទួលបានការអប់រំប្រកបដោយគុណភាព ដូចសិស្សានុសិស្សនៅតាមទីក្រុង ។គឺក្រសួងអប់រំយុវជននិងកីឡា និងក្រសួងព័ត៌មាន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធីសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕ សុខខេមរា