(ភ្នំពេញ)៖ ព្រះចៅអធិការវត្តអង្គសិរី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រះគ្រូសេរីពោធិញាណ នឿន កុសល ទីព្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយកអំណោយចែកជូនកុមារកំព្រា ឈូករត័្ន ចំនួន៧០នាក់ដែលកំពុងខ្វះខាត។
ការនិមន្តចុះចែកអំណោយខាងលើនេះបានធ្វើឡើងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ
ស្ថិតនៅភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
ដឹកនាំដោយព្រះគ្រូសិរីពេាធិញាណ នឿន កុសល ទីប្រឹក្សាផ្ទាល់សមេ្តចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះធម្មធរអនុគណ ស្រុកកណ្តាលស្ទឹង
ប្រធានមូលនិធិមនុស្សធម៍វត្តអង្គសិរី និងជាព្រះចៅអធិការវត្តអង្គសិរី ឃុំអន្លង់រមៀត ស្រុកកណ្តាល ស្ទឹងខេត្តកណ្តាលរួមដំណើរដោយលោក លោក វីរៈ វ៉ធើ និងភរិយាព្រមទាំងបុត្រ លោក ហុឹមពៅ ក្រុមការមូលនិធិមនុស្សធ៌មវត្តអង្គសិរីលោក ហម ធឿនក្រុមការងារមូលនិធិមនុស្សធ៌មវត្តអង្គសិរី។
អំណោយដែលយកចែកជូន កុមារកំព្រារ នៅពេលនេះមានចំនួន៧០នាក់ ក្នុងមួយអ្នកៗទទួលបានមី៤កញ្ចប់ ទឹកក្រូច១កំប៉ុង ត្រីខ២ដប ថវិកាម្នាក់៥០០០រៀល និង មានថវិការនិងសំភារៈតម្កល់ក្នុងមណ្ឌលកុមារកំព្រាររួមមាន៖ សុីទែនទឹកចំណុះ១០០០លីត្រ១
,អង្ក៥០kg,ទឹកសុទ្ធ១០០យួរ និង ថវិកាមួយចំនួនទៀតសរុបថវិកាចំនួន៨១មុឺនរៀលបន្ថែមផងដែរ។
ជាមួយគ្នានេះដែរ លោក វីរៈ វ៉ធើ ក៏បានប្រគេនអង្ករ១តោនដល់ព្រះចៅអធិការវត្តអង្គសិរី ដើម្បីបន្តចែកជូនជនក្រក្រីបន្តទៀតផងដែរ ៕ដោយ សុខាសែនជ័យ



