ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះក្នុងបុរីភ្នំពេញថ្មីផ្អើលពលរដ្ឋនិងសមត្ថកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះល្វែងជាន់ទី២ក្នុងបុរីភ្នំពេញថ្មីត្រូវបានឆ្លងចរន្តអគ្គិសនីហុយផ្សែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី៨ ខែមេសាឆ្នាំ ២០២០ នៅចំណុចផ្ទះលេខ៣០ បុរីភ្នំពេញថ្មី តាមបណ្ដោយផ្លូវបេតុងទួលពង្រ ភូមិត្រពាំងខ្លឹង ៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុមានឮសំឡេងផ្ទុះចេញពីផ្ទះកើតហេតុដោយសង្ស័យទុស្សេខ្សែភ្លើងហើយមានផ្សែងហុយចេញពីជាន់ទី២ ផ្ទះកើតហេតុខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុនាំគ្នារាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ចំនួន ៥ គ្រឿងបាញ់អស់ទឹកចំនួនពីរឡាន ប្រើពេលវេលាជាងកន្លះម៉ោងបានរលត់ទៅវិញជាស្ថាពរ។ចំពោះករណីអគ្គិភ័យខាងលើនេះមិនបង្កឲ្យមានអ្នករងរបួសទេ រងការខូចខាតសម្ភារៈបន្តិចបន្តួចតែប៉ុណ្ណោះ៕
ដោយ​៖ សុខាសែនជ័យ​

ចែករំលែក៖