ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី កើត រិទ្ធ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ លោក កេីត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ រួមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន ដឹកនាំដោយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល។
នៅក្នុងជំនួបដ៏សំខាន់នេះ ភាគីទាំងពីរ បានពិភាក្សា លេីបញ្ហាមួយចំនួន ដូចខាងក្រោម ៖
១.ការការពារក្តីដល់ស្ត្រីក្រីក្រ ស្រ្តីមានផ្ទៃពោះ ឬ ស្ត្រីមានកូនតូច ដែលកំពុងជាប់ពន្ធនាគារ
២.ការគាំទ្រគ្នាទៅវិញទៅមក ក្នុងការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមស្ថាប័នតុលាការ
៣.ការពង្រឹង និងការពង្រីកកិច្ចសហការ ឲ្យកាន់តែជិតស្និទ្ធ រវាងក្រសួងយុត្តិធម៌ និងមេធាវីរាជរដ្ឋាភិបាល រួមទាំងមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន។
ជាលទ្ធផល ជំនួបសំណេះសំណាល និង កិច្ចពិភាក្សាការងារខាងលើនេះបានបញ្ចប់ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងប្រកបដោយលទ្អផលល្អ ៕សហការី


ចែករំលែក៖