ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ដឹកនាំថ្នាក់ដឹកនាំក្រោមឱវាទចូលជូនពរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ខែមេសា ឆ្នាំ២០២០ លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាអញ្ជើញដឹកនាំថ្នាក់ដឹកនាំ ជាអគ្គនាយករង ប្រធាននាយកដ្ឋានក្រោមឱវាទចូលជូនពរលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
នាឧិកាសនោះ លោក ឃឹម វុទ្ធី បានជម្រាបជូនលោករដ្ឋមន្ត្រីពីសកម្មភាពការងារជាច្រើនក្នុងរយ:ពេលពេញ១ឆ្នាំដែលអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាសម្រេចបានដោយជោគជ័យ និង បានជម្រាបជូនពីទិសដៅការងារបន្តក្នុងឆ្នាំ២០២០នេះ ដោយ ធ្វើយ៉ាងណាឲ (ទទក)ដែលជាស្ថាប័នផ្សព្វផ្សាយរបស់រដ្ឋតែ១គត់ នេះ កាន់តែរីកចំរើនឈានទៅមុខស្របតាមទិសស្លោក របស់ក្រសួងព័ត៌មានគឺ (ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន)។
លោក ឃឹម វុទ្ធី ក្នុងនាមថ្នាក់ដឹកនាំ និង មន្ត្រីរាជការអគ្គនាយកទូរទស្សន៍ជាតិកម្ពុជាសូមគោរពជូនពរលោករដ្ឋមន្ត្រីមានសុខភាពល្អ នឹងសូមលើកហត្ថប្រណម្យបួងសួង ដល់វត្ថុស័ក្កិសិទ្ធទាំងឡាយក្នុងលោក ពិសេសទេវតាឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព្រះនាម គោរគទេវី សូមព្រះអង្គតាមជួយថែរក្សា ការពារ អភិបាលប្រោះព្រុំ ជូន លោក ខៀវ កាញារីទ្ធ និង លោកស្រី សូមបានប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ ជាភិយ្យោភាពតរៀងទៅ៕ សហការី


ចែករំលែក៖