ព័ត៌មានទាន់ហេតុការណ៍៖

ជនភៀសខ្លួនវ័យក្មេងក្លាយជាគោលដៅ របស់ប្រទេសអឺរ៉ុប ក្រោយកូវីដ-១៩ បញ្ជប់

ចែករំលែក៖

អឺរ៉ុប ប្រឈមនឹងការបាត់បង់ ពលរដ្ឋជាច្រើន នៅក្នុងសង្គ្រាមប្ររឆាំងកូវីដ-១៩ អាចធ្វើឲ្យតំបន់អឺរ៉ុបទាំងមូល ប្រឈមនឹងកង្វះពលកម្ម ក្រោយកូវីដ-១៩ បានបញ្ចប់ទៅ ។ នៅពេលនេះ ប្រទេសក្នុងតំបន់អឺរ៉ុបកំពុងតែសម្លឹងមើលជនភៀសខ្លួនវ័យក្មេង ឲ្យមករស់នៅក្នុងប្រទេសរបស់ខ្លួន។

នៅពេលនេះ អាល្លឺម៉ងបានសម្រេចឲ្យជនភៀសខ្លួនជាយុវជន ដែលមិនមានសាច់ញាតិ ចំនួន៥០០នាក់ ចូលទៅរស់នៅលើទឹកដីអាល្លឺម៉ង់ ដោយស្របច្បាប់ ។ ជាមួយគ្នានេះដែរ អាល្លឺម៉ង ក៏បាន អំពាវនាវដល់បណ្តាប្រទេសនានានៅលើទ្វីបអឺរ៉ុប សូមទទួលយកជនភៀសទាំងនោះ។

ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយនឹងបណ្តាញទូរទស្សន៍អាល្លឺម៉ង់RTL/ntv លោករដ្ឋមន្ត្រីក្រសួងការបរទេស Heiko Maas បានបញ្ជាក់ថា ទីក្រុងប៊ែរឡាំង បានស្នើដល់ប្រទេសក្រិក និងឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនថា អាល្លឺម៉ង់ចង់បានកុមារ និងមនុស្សវ័យជំទង់ ប្រមាណ៥០០នាក់ឲ្យមករស់នៅលើទឹកដីអាល្លឺម៉ង់។

បច្ចុប្បន្ន នៅមានជនភៀសខ្លួនជាច្រើននាក់ទៀត កំពុងរស់នៅក្នុងជំរំជនភៀសខ្លួន នៃប្រទេសក្រិក កំពុងរង់ចាំបណ្ដាប្រទេសជាសមាជិកអឺរ៉ុប ទទួលយក។ ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ក្រុមជនភៀសខ្លួនវ័យក្មេង នឹងមានឱកាសខ្ពស់ ទទួលបានសិទ្ធិរស់នៅស្របច្បប់ នៅក្នុងប្រទេសតំបន់អឺរ៉ុប ដោយសារតែអឺរ៉ុប បានបាត់បង់ធនធានជាច្រើន ដោយសារកូវីដ-១៩។ ពលរដ្ឋរាប់ម៉ឺននាក់ នៅអឺរ៉ុប បានស្លាប់ដោយសារកូវីដ១៩ ដូច្នេះជនភៀសខ្លួនអាចនឹងត្រូវបំពេញកន្លែងខ្វះចន្លោះទាំងនោះបាន៕


ចែករំលែក៖