ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់ត្រូវរន្ទះបាញ់ស្លាប់នៅពេលភ្លៀងកំពុងតែធ្លាក់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ស្រ្ដីម្នាក់ត្រូវបានរន្ទះបាញស្លាប់ នៅពេលភ្លៀងកំពុងតែធ្លាក់លាយឡំខ្យល់និងផ្គរន្ទះ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង ១៣ៈ៣០នាទី ស្ថិតនៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា មានភ្លៀងធ្លាក់ លាយឡំជាមួយបាតុភូតរន្ទះបាញ់ បណ្តាលអោយរងគ្រោះស្លាប់ប្រជាពលរដ្ឋចំនួន ០១នាក់ឈ្មោះ សៅ ណត ភេទ ស្រី អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។

មូលហេតុ ពេលមេឃកំពុងភ្លៀង ជនរងគ្រោះបានអង្គុយលេងនៅក្រោមផ្ទះរបស់ខ្លួន ក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង។
ករណីនេះ ក្រោយជំនាញ សហការជាមួយគ្រូពេទ្យចុះពិនិត្យកោសល្យវិច្ច័យ រួចមក សន្និដ្ឋានថាពិតជាត្រូវរន្ទះបាញ់ស្លាប់ ប្រាកដមែន។ សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី​ ៕​ ប៉ែន នួន


ចែករំលែក៖