អាមេរិក៖ អ្នកទោសរហូតដល់ទៅ៤០០នាក់ ត្រូវបានរកឃើញឆ្លងកូវីដ-១៩នៅក្នុងពន្ធនាគារ Cook County ក្នុងទីក្រុងជីការហ្គោ រដ្ឋ Illionois អាមេរិក។
សារព័ត៌មានCNN នៅថ្ងៃទី០៩ ខែមេសា បានដកស្រង់ សម្តីស្នងការប៉ូលិសតំបន់ Cook County បានបញ្ជាក់ថាមានអ្នកទោស ២៥១នាក់ និងបុគ្គលិក ឆ្មាំគុក ១៥០ នាក់ រកឃើញឆ្លងកូវីដ-១៩។ក្នុងចំណោមអ្នកឆ្លង គឺមាន២២នាក់ធ្លាក់ក្នុងសភាពធ្ងន់ទៅហើយ ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ។
ពន្ធនាគារ Cook County បានដាក់អ្នកទោស ប្រមាណ ៤,៧០០ នាក់។ មន្ត្រីពន្ធនាគារម្នាក់បាននិយាយថា ពួកគេគ្រោងនឹងត្រួតពិនិត្យ ហើយដោះលែងអ្នកទោសស្រាលមួយចំនួន ដើម្បីកុំឲ្យចង្អៀតងាយស្រួលក្នុងការគ្រប់គ្រង។
នេះជាការរកឃើញអ្នកឆ្លងលើកទីមួយនៅក្នុងពន្ធនាគារអាមេរិក បានបង្កក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងកូវីដ-១៩ ក្នុងពន្ធនាគារផ្សេងៗទៀត។ កន្លងមក នៅក្នុងប្រទេសជាច្រើនបានដោះលែងអ្នកទោស មួយចំនួនដើម្បីកាត់បន្ថយ អ្នកទោសទប់ស្កាត់ការឆ្លង កូវីដ-១៩។ជាក់ស្តែងមានប្រទេសអង់គ្លេស អុីតាលី បារាំង អុីរ៉ង់ជាដើម៕ដោយ៖ធីរីណា