ព័ត៌មានទាន់ហេតុការណ៍៖

លីក​អង់គ្លេសចាប់ផ្ដើម​សាជា​ថ្មីនៅខែមិថុនា តែមិនមែនលីកកំពូល

ចែករំលែក៖

លីក​នៅអង់គ្លេស ពិសេសលីកទី២ លីគ​ទី៣ និង​លីក​ទី៤ នឹង​ចាប់​ផ្ដើម​សារ​ជា​ថ្មី នៅ​ខែ​មិថុនា ខាងមុខ ។ នេះ​បើ​តាម​ការប្រកាសរបស់ប្រធាន​លីក​បាល់ទាត់​អង់គ្លេស EFL ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Daily Mail កាលពីថ្ងៃទីអង្គារ។

សេចក្តីប្រកាស​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​នឹង​ត្រូវ​លេង​ ដោយ​កីឡាដ្ឋាន​បិទ​ទ្វា ហើយ​កីឡាករ​អាច​នឹង​មិនមាន​ពេល​ ដើម្បី​សម្រាក​ទេ ដោយ​ EFL គ្រោង​នឹង​ប្រើប្រាស់តែ ៥៦ថ្ងៃ ក្នុង​ការ​បញ្ចប់​ការ​ប្រកួត​ ដែល​នៅ​សេសសល់។ លើស​ពី​នេះ​ទៀត EFL មិន​អនុញ្ញាត​ឲ្យ​ក្លឹប​ធ្វើ​ការ​ហ្វឹកហាត់ឡើយ នៅ​មុន​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ២០២០។

ការ​ចេញ​សេចក្តីប្រកាសនេះ​មិនមាន​ឥទ្ធិពល​លើលីកកំពូលអង់គ្លេសPremier League ទេ ដោយសារ​តែ​ស្ថាប័ន​ទាំង២នេះ​បាន​ចែក​ផ្លូវ​គ្នា​ កាល​ពី​ឆ្នាំ១៩៩២។ ដូច្នេះ​ហើយ​រាល់​ការ​សម្រេច​របស់Premier League មិន​ត្រូវ​ការ​អនុម័ត​ពី EFL នោះទេ ៕ ដោយ៖ភារៈ


ចែករំលែក៖