ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករបាល់ទាត់នៅលីកកំពូលអុីតាលីសុខចិត្តលះបង់ប្រាក់ផ្ទាល់ខ្លួនប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណា

ចែករំលែក៖

អុីតាលី៖ កីឡាករល្បី រួមបញ្ចូលទាំងកីឡាករ ខ្សែប្រយុទ្ធLukaku, Sanchez និងកីឡាករSmallingផង បានសម្រេចចិត្តរួមគ្នា ក្នុងការបរិច្ចាគ មិនយកប្រាក់កម្រៃរបស់ខ្លួន រហូតទៅដល់៤ខែ ដើម្បីប្រគល់ជូនទៅដល់ក្រុមការងារ ប្រយុទ្ធប្រឆាំង វិរុសកូរ៉ូណាជំនួសវិញ។ នេះបើយោងតាមកាសែតអង់គ្លេស The Sunsports ចេញផ្សាយនៅថ្ងៃពុធ

លីកកំពូល អុីតាលី បានផ្អាកតាំងតែ ពីខែមិនាមកម្ល៉េះ ហើយបូករួម ទាំងកម្មវិធីកីឡាធំៗជាច្រើនទៀត ក៏ត្រូវបានលប់ចោលផងដែរ និងអាចធ្វើឡើងវិញបានលុះត្រាណា តែស្ថានភាពល្អប្រសើរឡើងវិញ ស្ថានភាពបច្ចុប្បន្នអុីតាលី កំពុងឈរស្ថិតនៅក្នុងកម្រិតអាក្រក់បំផុតបន្ទាប់ពីអាមេរិកនិងចិន ដែលមានករណីឆ្លង និងបាត់បង់ជីវិតច្រើនបំផុត

សូមជម្រាបថា នៅលីកកំពូលអង់គ្លេស ការកាត់បន្ថយប្រាក់កម្រៃកីឡាករត្រឹមតែ៣០ភាគរយ កំពុងមានភាពចម្រូងចម្រាស ដោយសារតែកីឡាករជាច្រើន មិនមានទំនុកចិត្តទេថា តើលុយនោះ នឹងបានទៅដល់ក្រុមការងារប្រយុទ្ធ នឹងវិរុសកូរ៉ូណាប៉ុន្តែតាមការបញ្ជាក់ ពីសំណាក់ប្រធានគណកម្មការ បាល់ទាត់អង់គ្លេសបានអះអាងថា លុយសរុបពី៣០ភាគរយ ដែលបានកាត់បន្ថយមានចំនួន ប្រមាណជា៥០០លានផោន និងប្រាក់ចំណែកទៅក្នុងការងារ ពន្ធប្រមាណជា២០០លានផោន នឹងត្រូវប្រគល់ជូនរដ្ឋាភិបាល ដើម្បីបែងចែក៕ដោយ៖ភារៈ

 


ចែករំលែក៖