ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ​នៅលីកកំពូលអង់គ្លេសបង្កើត​មូលនិធិ​ជួយ​ផ្នែក​សុខាភិបាល​ប្រឆាំងវីរុស COVID-19

ចែករំលែក៖

អង់គ្លេស៖ ក្របខណ្ឌអង់គ្លេស Premier League ចាប់ផ្តើម​គំនិត​ផ្តួចផ្តើម​មួយ​ដើម្បី​ប្រមូលគ្នា​បង្កើត​មូលនិធិ​ជួយ​ដល់​សេវា​សុខាភិបាល​ជាតិ​អង់គ្លេស (NHS) និង​ចែកចាយ​ទៅកាន់​តំបន់​ដែលមាន​តម្រូវការ​ខ្លាំង​បំផុត​ដែល​បណ្ដាលមកពី COVID-19​​ ។​ បើតាមការចុះផ្សាយរបស់ BBC ដែលកីឡាករក្នុងលីកកំពូលអង់គ្លេស Premier League ចង់ធ្វើដើម្បីប្រឆាំងនឹងជំងឺដ៏អាក្រក់នេះ។

គំនិត​ផ្តួចផ្តើម​ដែលមាន​ឈ្មោះថា “PlayersTogether បាន​បង្កើតឡើង​ដើម្បី​ជួយ​ដល់​អ្នក​ប្រយុទ្ធ​ជួរមុខ​របស់ NHS ក្នុងការ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង COVID-19​។

ការរួមបញ្ចូល​គ្នា​រវាង​មូលនិធិ​កីឡាករ​ជាមួយ NHS ត្រូវបាន​បង្កើតជា​ឈ្មោះ​ថ្មី​មួយ​ទៀតថា NHS Charities Together (NHSCT)​” ។​
 រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អង់គ្លេស លោក Matt Hancock បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការ​ជ្រោមជ្រែង​ពី​សំណាក់​កីឡាករ​ដ៏​ធំធេង​នេះ​។ លោកធ្លាប់បាន​លើកឡើងថា កីឡាករ​ដែល​ប្រកប​អាជីព​នៅ​លី​គ​កំពូល​អង់គ្លេស​គួរតែ កាត់​ប្រាក់ខែ​មួយចំនួន​អំឡុងពេល​មាន​វិបត្តិ​នេះ​។​
 ដោយឡែកអតីត​ប្រធាន​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេសលោក Gary Lineker ក៏​សា​រទរ និង​បង្ហាញ​មោទកភាព​ចំពោះ​កីឡាករ​ទាំងអស់​ដែលមាន​ចិត្ត​ចេះ​ជួយ​គ្នាក្នុង​គ្រា​លំបាក​។​ លោក Lineker បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter ថា​ « កីឡាករ​បាល់ទាត់​កំពុង​បំពេញការងារ​របស់​ពួកគេ​ដូចដែល​ខ្ញុំ​បាន​ជឿជាក់ថា​ពួកគេ​នឹងធ្វើ​បាន​។ ខ្ញុំ​សង្ឃឹមថា​នឹងមាន​អ្នកផ្សេង​ទៀត​ដែល​នឹងធ្វើ​បែបនេះ​»​។​
 រហូតមកដល់ថ្ងៃទី​៨ ខែមេសា​ ពលរដ្ឋ​ចក្រភព​អង់គ្លេស​ជាង៧០០០ នាក់បាន​ស្លាប់​ដោយ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ខណៈ​អ្នក​ឆ្លង​កើន​ដល់​ជាង​៦​ម៉ឺន​នាក់​៕

ដោយ៖ភារៈ


ចែករំលែក៖