ភ្នំពេញ៖ សកម្មភាពនៃការបោះឆ្នោតជ្រើសតាំង លោកបឡូយ សុផាត ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងលោក ស៊ូ ភិរិន្ទ ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
បន្ទាប់ពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសនូវលទ្ធផលរួចមក គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នឹងធ្វើការប្រជុំគណៈកម្មការរៀងៗខ្លួន ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំង ប្រធាន អនុប្រធាន និងលេខាធិការថ្មីជំនួស ហេីយរាយការណ៍ពីលទ្ធផល ជូនសម័យប្រជុំពេញអង្គរដ្ឋសភាវិញ៕សិលា