ភ្នំពេញ៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ ម៉ែត្រ) ដែលមានលំហរផ្លូវតូច នៅចំនុចប្រសព្វផ្លូវ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់ ហើយត្រូវបានពង្រីកឲ្យធំតាមទំហំពេញលេញ បន្ទាប់ ពីបានដោះ ស្រាយផលប៉ះពាល់ចប់សព្វគ្រប់ និងការស្ថាបនាពង្រីកបន្ថែមនោះពេលនេះ ការដ្ឋានបានបញ្ចប់ ហើយនៅល្ងាចថ្ងៃ០៩ មេសា ឆ្នាំ២០២០ឯកឧត្ដម ឃួង ស្រេង អភិ បាលរាជធានីភ្នំពេញក៏បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យដោយផ្ទាល់ផងដែរ។
តាមការបញ្ជាក់ឲ្យដឹងពីមន្ដ្រីជំនាញនៃមន្ទីរសាធារណៈការថា៖ កន្លងមកការដោះស្រាយផលប៉ះពាល់មាន ដំណើរការអូសបន្លាយពេល ក៏ប៉ុន្តែបានឈានដល់ការព្រមព្រៀងបញ្ចប់ដោយសុខុដុមរមនា គឺប្រជាពលរដ្ឋបានទទួលការដោះស្រាយដែលពួក គាត់អាចទទួលយកបាន រហូតអាចឲ្យក្រុមហ៊ុនឈានដល់ការពង្រីកលំហរមហាវិថីបានទំហំពេញតែម្តង។
មន្ទីរក៏បានធ្វើការចាក់អ៊ុតកៅស៊ូ ទំហំ៣០ម៉ែត្រ ជាមួយចញ្ចើម១៥ម៉ែត្រសង្ខាងដើម្បីសម្រួលឲ្យបង ប្អូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួល។ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចនូវសមិទ្ធិផលសម្រាប់ទាំង អស់គ្នានាពេលនេះ គឺបានមកពីការចូលរួមសហការ និងសម្របសម្រួលយ៉ាងខ្លាំងក្លាពីសាលា រាជធានីភ្នំពេ ញអាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញពាក់ព័ន្ធហើយក៏សូមឆ្លៀតឱកាសនេះ គោរពថ្លែងអំណរ គុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមសហការធ្វើឲ្យកិច្ចការនេះអាចលេចចេញជារូបរាងដូចបានឃើញស្រាប់។
មហាវិថីសម្ដេចតេជោហ៊ុន សែន ដែលគេហៅតៗគ្នាថា ផ្លូវ៦០ម៉ែត្រ ជាផ្លូវមួយខ្សែធំល្វឹងល្វើយមើល ទៅរលោងស្រិលល្អណាស់ អមដោយបង្គោលភ្លើង បំភ្លឺផ្លូវ និងដើមឈើ ផ្តល់នូវសោភ័ណភាពដ៏ស្រស់ស្អាត។
មហាវិថីនេះតភ្ជាប់ពីផ្លូវ២៧១ ទៅផ្លូវ ជាតិលេខ២ ប្រវែងជិត១០គីឡូម៉ែត្រ ដោយឆ្លងកាត់ខណ្ឌមានជ័យ និងខណ្ឌ ដង្កោ គឺជាមហាវិថីធំ និងវែងជាងគេនៅរាជធានីភ្នំពេញរបស់យើងជាលើកដំបូង។ មហាវិថីមួយនេះជាសរ សៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយ សម្រាប់ប្រជាពលរដ្ឋដឹកទំនិញផ្សេងៗនិងកសិផលច្រើនសព្វសារពើរវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាល តាកែវកំពត យ៉ាងមមាញឹកពិសេសក្នុងតំបន់ថែមទៀត។ លើសពីនេះមហាវិថីសម្តេចតេជោ ហ៊ុន សែន គឺជាខ្សែផ្លូវយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខ គឺការកកស្ទះចរាចរណ៍ ក្នុងរាជ ធានីភ្នំពេញ និងចូលរួមកាត់ បន្ថយការចំណាយនិងជម្រុញកំណើន សេដ្ឋកិច្ចទីផ្សារបានយ៉ាងល្អប្រសើរ ៕ដោយ៖ សំរិត