ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញបំផ្លញចោលអាល់កុលក្លែងក្លាយជាង៦ម៉ឺនលីត្រ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១០ខែមេសាឆ្នាំ២០២០កម្លាំងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ របស់ក្រសួងពាណិជ្ជកម្ម បាន​ធ្វើការ​បំផ្លាញចោល អាល់កុលក្លែងក្លាយជាង៦ម៉ឺនលីត្រដោយ​ដឹក​យក​ទៅ​ចាក់​បង្ហូរ​ចូល​ក្នុង​លូ​ទឹក​ស្អុយ​បឹង​តា​មោក ត្រង់​ស្ថានីយ៍បូមទឹក ទំនប់​កប់​ស្រូវ ស្ថិត​ក្នុងភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។
ការ​បំផ្លាញ​អាល់កុលក្លែងក្លាយនេះ បានធ្វើឡើងក្រោមការដឹកនាំរបស់លោក ឌឹ​ម ថេ​ង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន ការពារ​អ្នក​ប្រើប្រាស់ កិច្ច​ការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​នៃ​ក្រសួងពាណិជ្ជកម្ម​ដោយមាន​ការ​ចូលរួម​ពី​អភិបាលរង​រាជធានី​ភ្នំពេញ អាជ្ញាធរ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សមត្ថកិច្ច​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​មានការ​ចូលរួម​សម្រួល​ពី​ព្រះ​រា​ជអាជ្ញា​រង​ផង​ដែរ ។
បើ​តាម​លោក ឌឹ​ម ថេ​ង បានឱ្យ​ដឹង​ថា ថ្ងៃនេះ អគ្គនាយកដ្ឋាន (​ក ប ប​) រួម​ទាំង​សមត្ថកិច្ច អាជ្ញាធរ និង​មន្ត្រី​ជំនាញ បាន​បំផ្លាញ​អាល់កុល​ក្លែងក្លាយចំនួន ៦៤ ៨៤៩​លី​ត្រ ដែល​អាល់កុលទាំងនេះត្រូវ​បានសមត្ថកិច្ច​បង្ក្រាប​នាពេលកន្លង​មក​ហើយសមត្ថកិច្ចជំនាញយកទៅពិសោធន៍ឃើញថាវាមានសារធាតុមេតាណុលជាសារធាតុពុល មិន​អាចយ​កមក​ប្រើប្រាស់​ក្នុង​ការ​កម្ចាត់មេរោគបាននោះទេ។មិនតែប៉ុណ្ណោះ វា​អាច​នឹង​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​​ធ្ងន់ធ្ងរ ដល់​សុខភាព​មនុស្ស​ទៀតផង។
លោក ឌឹម ថេង បញ្ជាក់ថាសារធាតុមេតាណុលនេះ ប៉ះពាល់ទៅ​លើ​សុខភាព​តាម​រយៈ​ការ​ស្រូប​ចូល ឬ​ជ្រាប​ក្នុង​ស្បែក​អាច​ពុល​ដល់​ប្រព័ន្ធ​រា​ងកាយ និង​ខូច​ដល់​ប្រព័ន្ធ​ខួរក្បាល ព្រម​ទាំង​​ការ​មើលឃើញ​ចុះ​ខ្សោយ រហូត​ដល់​ងងឹត​ភ្នែកទាំងស្រុង​ទៀត​ផង ។ បើសិនជា​មានការ​ដាក់​លាយ​ក្នុង​ស្រា ឬ​ភេសជ្ជៈ​ផ្សេង​ៗ អាច​គ្រោះថ្នាក់​បាត់បង់ជីវិតផងដែរ។
យ៉ាងណាការបំផ្លាញអាល់កុលក្លែងក្លាយនេះបានធ្វើឡើងប្រមាណជា២ទៅ៣តោនប៉ុណ្ណោះដោយសារក្រុមជំនាញយល់ឃើញថាខ្លាចប៉ះពាល់ដល់បរិស្ថានហើយសន្យាថានឹងបំផ្លាញទាំងស្រុងនៅពេលក្រោយជាបន្តទៀត។ដោយ៖ប្រាថ្នា


ចែករំលែក៖