ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ-១៩ នៅបារាំង ឆ្លងដល់នាវិកនៅលើនាវាផ្ទុកយន្តហោះហើយ

ចែករំលែក៖

ប្រទេសបារាំង៖ បច្ចុប្បន្នបារាំងមានអ្នកឆ្លងជាង ៩០ពាន់នាក់ ស្លាប់ជាង១៣ពាន់នាក់ ឈរលំដាប់លេខ៥ក្នុងតារាង ប្រទេសឆ្លងច្រើនជាងគេបំផុត។ ប៉ុន្តែ អ្វីដែលព្រួយបារម្ភនោះគឺ មាននាវិក៥០នាក់នៅលើនាវាផ្ទុកយន្តហោះ Charles de Gaulle ឆ្លងកូវីដ-១៩។
ក្រសួងការពារជាតិបារាំង បានបញ្ជាក់ថា ពេលនេះ នាវាផ្ទុកយន្តហោះ បានកាត់បន្ថយពេលវេលាបំពេញបេសកកម្ម ហើយវិលត្រឡប់មក កំពង់ផែ Toulonវិញ។ក្រុមគ្រូពេទ្យយោធា បានបញ្ជូនទៅកាន់ នាវាផ្ទុកយន្ត Charles de Gaulle ដើម្បីព្យាបាលជាបឋម ដល់កម្លាំងទាហាន ។ ក្នុងចំណោម ទាហាន៦៦នាក់បានធ្វើតេស្ត មានដល់ទៅ៥០នាក់បានឆ្លងកូវីដ-១៩។
ជាមួយគ្នានោះដែរនាវឹក៣នាក់ នៅលើនាវាផ្ទុកយន្តហោះ Charles de Gaulle ត្រូវបានបញ្ជូនចេញពីនាវា តាមឧទ្ធម្ភាគចក្រ ដោយសារតែស្ថានភាពធ្ងន់ ប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតនោះឡើយ។
ក្រុមគ្រូពេទ្យ យោធា នៅលើនាវាផ្ទុកយន្តហោះបានស្រាវជ្រាវ និងអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩។ នាវិកនៅលើនាវាផ្ទុកយន្តហោះមានទាំងអស់១៧៦០នាក់។
ជាមួយនឹងការឆ្លងកូវីដ-១៩ ខាងលើ នាវាផ្ទុកយន្តហោះដ៏សំខាន់របស់បារាំង ក្លាយទៅជាសម្បុកកូវីដ-១៩។ កន្លងមក នាវាផ្ទុកយន្តហោះ៤គ្រឿងរបស់អាមេរិក មានអ្នកឆ្លងកូវីដ-១៩។
នាវាផ្ទុកយន្តហោះ Charles de Gaulle របស់បារាំង ប្រវែង ២៦១ម៉ែត្រ ទទឹង៦៤ម៉ែត្រ មានចំណុះ៥២៥០០តោន៕ធីរីណា


ចែករំលែក៖