ភ្នំពេញ៖ ការដ្ឋានស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់បាន បញ្ចប់ការស្ថាបនា១០០%ហើយ ពោលគឺនៅរងចាំតែពេលវេលា ដើម្បីបើកអោយធ្វើដំណើរឆ្លងកាត់តែប៉ុណ្ណោះ ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា៖ មកដល់ពេលនេះ ការដ្ឋានស្ថាបនាស្ពានអាកាស បត់ឆ្វេងមួយខ្សែថ្មីនៅជាប់នឹងស្ពានអាកាសក្បាល ថ្នល់ចាស់ បានបញ្ចប់ការស្ថាបនា១០០%ហើយ ដោយ នៅរងចាំតែពេលវេលាដើម្បីបើកអោយធ្វើដំណើរឆ្លងកាត់តែប៉ុណ្ណោះ ។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា បើតាមគម្រោង ស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់នេះ គ្រោងនឹងដាក់ អោយដំណើរការជូនប្រជាណូលរដ្ឋបានឆ្លងកាត់នៅ ក្នុងខែមេសា នេះហើយ ។ កាលពីល្ងាចថ្ងៃ០៩ មេសា មកនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសចុះពិនិត្យមើលដោយផ្ទាល់មហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) លោកក៏បានបន្ត ដំណើរមកពិនិត្យ ការដ្ឋានស្ថាបនាស្ពានអាកាស បត់ឆ្វេងមួយខ្សែថ្មីនៅជាប់នឹងស្ពានអាកាសក្បាល ថ្នល់ចាស់នេះផងដែរ ។ លោកអភិបាលមិនបាន បញ្ជាក់ថា ស្ពាននេះត្រូវដាក់អោយប្រើប្រាស់នៅថ្ងៃណានោះទេ។
សូមបញ្ជាក់ថា៖ស្ពានអាកាសក្បាលថ្នល់ពីមហាវិថី ព្រះមុនីវង្សទៅវិថីព្រះនរោត្តមមានប្រវែង៧៧ ម៉ែត្រពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់និងពីគល់ស្ពានដល់ស្ពានអាកាសចាស់១២៣ម៉ែត្រ សរុប២០០ម៉ែត្រ ។ ស្ពាននេះមានទទឹង ៧,៥ម៉ែត្រពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម។
បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអា កាសចំនួន៦ កន្លែងហើយ គឺស្ពានអាកកាស ក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាស ស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការ ងារបាននឹងកំពុងបើកការដ្ឋានស្ថាបនាយ៉ាងញាប់ដៃ ញាប់ជើង ដូចស្ពានអាកកាសក្បាលថ្នល់នេះដែរ ៕ដោយ៖សំរិត