ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រំភើបរីករាយ ខណៈឃើញកម្មករ កម្មការីនីតាមរោងចក្រ បានធ្វើការ។ ដោយសម្តេចថ្លែងថា៖ ក្មួយៗកម្មករស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនឯងផង និងសុវត្ថិភាពសុខភាពសម្រាប់ឪពុកម្តាយ បងប្អូន និងក្រុមគ្រួសារទាំងមូលផង។ សម្តេចតេជោ ហ៊ុន សែន បន្តថា៖ ប្រសិនបើមានអ្វីកើតឡើង គឺរាជរដ្ឋាភិបាលនឹងមើលថែក្មួយៗ ដែលប្រសើរជាងក្មួុយៗស្តាប់តាមការអូសទាញញុះញុងរបស់ជនអគតិមួយចំនួន គឺនៅពេលដែលក្មួយៗឆ្លងរោគបានសម្រេចហើយ គឺពួកគេមិនអាចមកជួយអ្វីដល់រូបក្មួយៗបានឡើយ។
សម្តេចសូមអរគុណកូនក្មួយដែលជ្រើសរើសជម្រើសល្អ ហើយស្តាប់តាមការណែនាំនិងអំពាវនាវរបស់រាជរដ្ឋាភិបាលយើង៕
សុខខេមរា