ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋម្នាក់ៗអាចធ្វើបានដើម្បីសេចក្តីសុខជាតិយើង

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីតែសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងជាតិ ចៀសផុតពីការរាតត្បាតជំងឺកូវីដ១៩ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្អាកការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ។
បទបញ្ជារបស់រាជរដ្ឋាភិបាល មានប្រជាពលរដ្ឋខ្មែរជាច្រើនសុទ្ធតែបានសម្តែងសាទរចំពោះវិធានការនេះ ព្រោះបានយល់ពីចេតនារបស់រាជរដ្ឋាភិបាលក្នុងការបញ្ចៀសប្រទេស និងជីវីតប្រជាពលរដ្ឋពីជំងឺកូវីដ១៩។
តែទន្ទឹមនិងវិធានការនេះក៏មានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចដែលស្តាប់ការញុះញង់របស់ជនអគតិមួយក្តាប់តូច នៅមានះ ចង់ជួបជុំចូលឆ្នាំ ហើយសម្តែងការអាក់អន់ស្រពន់ចិត្តនឹងក្តីសម្រេចនេះទៅវិញ។
ប្រទេសកម្ពុជាយើង ក៏ដូចជាសកលលោកទាំងមូលកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរនូវការរីករាលដាលនៃមេរោគកូវីដ១៩។ ការប្រឈម និងការរីករាលដាលរបស់ប្រទេសមួយចំនួនលើពិភពលោក ក៏ព្រោះតែប្រជាពលរដ្ឋចចេសមិនស្តាប់ការណែនាំរបស់រដ្ឋាភិបាល មានក្តីប្រមាថ និងមើលស្រាលចំពោះជំងឺកូវីដ១៩នេះ។

ប៉ុន្តែ បើយោងលើស្ថានការណ៍ជាក់ស្តែងនៅជុំវិញពិភពលោក ដែលកំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីកូវីដ-១៩យើង នឹងយល់ថា វិធានការពិសេស នេះពិតជាសមស្របណាស់ពីព្រោះសូមកុំភ្លេចថា កូវីដ-១៩ គឺជាមេរោគដែលឆ្លងរាលដាលយ៉ាងឆាប់រហ័សបំផុតជាពិសេសវាឆ្លងរាលដាលកាន់តែលឿននៅពេលមនុស្សជួបជុំគ្នាកកកុញច្រើននិងនៅជិតគ្នា។
ប្រទេសចិន ដែលទទួលរងការវាយប្រហារមុនគេនិងយ៉ាងលឿនរហ័ស គឺក៏ដោយសារតែមេរោគនេះបានផ្ទុះឡើងចំពេលបុណ្យចូលឆ្នាំថ្មីដែលពលរដ្ឋចិនរាប់រយលាននាក់ធ្វើដំណើរចុះឡើងខ្វាត់ខ្វែងយ៉ាងកកកុញក្នុងពីធីបុណ្យចូលឆ្នាំថ្មី។
នៅអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលកំពុងរងការវាយប្រហារពេញទំហឹងដោយកូវីដ-១៩រហូតធ្វើឲ្យមនុស្សឆ្លងរាប់សែននាក់ និងស្លាប់រាប់ម៉ឺននាក់ គឺក៏ដោយសារតែពលរដ្ឋមិនស្តាប់ការណែនាំរបស់រដ្ឋាភិបាល ហើយនាំគ្នាចេញដើររហេត រហូតគ្មានឈប់ឈរ។
លើការជាក់ស្តែងដែលយើង បានដឹងលឺទាំងអស់គ្នានោះ គឺ ប្រទេស អ៊ីតាលី បារាំង អេស្ប៉ាញ អង់គ្លេសជាដើម ដែលមានប្រជាជនស្លាប់រៀងរាល់ថ្ងៃហើយក្នុងមួយថ្ងៃៗ ប្រទេសទាំងនេះ មានប្រជាជនខ្លួនបានស្លាប់ក្នុងចន្លោះពី ជាង៤០០នាក់ទៅជិត២០០០ នាក់ ហើយនៅទីបំផុត ក៏បានសម្រេចយកវិធានការបិទខ្ទប់ប្រទេសហើយបង្ខំឲ្យពលរដ្ឋសម្ងំនៅតែក្នុងផ្ទះដើម្បីទប់ស្កាត់គ្រោះមហន្តរាយដែលកាន់តែធ្ងន់ធ្ងរឡើងៗជា លំដាប់។
វិធានការរាំងខ្ទប់មនុស្សកុំឲ្យដើរគឺជាជម្រើសតែមួយគត់ដែល មានប្រសិទ្ធភាពបំផុតសម្រាប់ទប់ទល់ជាមួយមេរោគកូវិដ-១៩ ខណៈដែលអ្នកវិទ្យាសាស្ត្រ មិនទាន់រកឃើញថ្នាំព្យាបាល
ឬវ៉ាក់សាំងការពារជំងឺនេះបាននៅឡើយ។
ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចហាមប្រាមមិនឲ្យពលរដ្ឋខ្លួនធ្វើដំណើរឆ្លងពីភ្នពេញទៅខេត្ត ឬពីខេត្តមួយទៅខេត្តមួយទៀត គឺជាជម្រើស ដ៏ សមស្របបំផុតដែលមិនអាចចៀសវាងបានឡើយនៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់និងក្នុងទស្សនៈ«ការពារប្រសើរជាងព្យាបាល»។
ពិតណាស់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជារដូវកាលសប្បាយជួបជុំក្រុមគ្រួសារញាតិសន្តាន ដ៏សំខាន់បំផុត១ឆ្នាំជួបជុំគ្នាម្តងក៏ពិតមែន តែការជួបជុំនេះ អាចរងផលប៉ះពាល់ជាច្រើន ហើយវាអាចជាគ្រោះធំសម្រាប់ខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតុរបស់យើងផងដែរ។
ជាងនេះទៅទៀត ការជួបជុំសប្បាយនេះជាប្រភពចម្លងជំងឺកូវីដ-១៩ដល់សមាជិកគ្រួសារ និងសហគមន៍ ពីព្រោះវីរុស កូវីដ-១៩ ជាសត្រូវលាក់មុខរបស់ពិភពលោក។
ដូច្នេះការលះបង់ក្តីសុខតិចតួច ដើម្បីសេចក្តីសុខច្រើនយូរអង្វែង, ការលះបង់ការសប្បាយឆ្នាំនេះ ដើម្បីការសប្បាយច្រើនឆ្នាំទៅមុខទៀត, ការលះបង់ការជួបជុំឆ្នាំនេះ ដើម្បីការជួបជុំច្រើនឆ្នាំតមុខ, នេះទើបជាការលះបង់ដ៏ត្រឹមត្រូវរបស់យើង។
ក្រោយពីសេចក្តីកែសម្រួលច្បាប់របស់រាជរដ្ឋាភិបាលមក ពលរដ្ឋខ្មែរយើងមួយចំនួនដែលបានធ្វើដំណើរដល់ស្រុកកំណើតដើម្បីជួបជុំបងប្អូនញាតិមិត្តនាឱកាសបុណ្យចូលឆ្នាំថ្មីហើយនោះ. បើបានជួបជុំបងប្អូនពុកម៉ែហើយ សូមបងប្អូនការពារអោយបានម្ម៉ត់ចត់មែនទែន កុំប្រហែសខ្លួនអោយសោះ ចាត់ទុកថា1វិនាទីណា ក៏មានវីរុសកូវីដដែ ក៍សូមសំណូមពរដល់បងប្អូនមេត្តាប្រុងប្រយ័ត្នខ្ពស់ សូមឃ្លាតឱ្យឆ្ងាយ ពីទីប្រជុំជនមួយចំនួនដែលលោកអ្នកគិតថា គ្មានសុវត្តិភាព ពីព្រោះការឆ្លងដោយ Covid-19 អាចកើតមានភ្លាមៗ ប្រសិនបើលោកអ្នកភ្លេចខ្លួនតែបន្តិច។
ក្នុងករណីមានការសង្ស័យបងប្អូនអាចទាក់ទងនឹងមន្ត្រីសុខាភិបាលរដ្ឋយើង ធ្វើការត្រួតពិនិត្យភ្លាម ក្រែងមានផលប៉ះពាល់ ហើយសូមចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានជាតិ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានធ្វើហើយនូវអ្វីៗគ្រប់យ៉ាង ដើម្បីការពារប្រជាជន និងប្រទេសពីការរីករាតត្បាតនៃមេរោគកូវីដ។
ក្នុងកាលៈទេសៈនៃការរាតត្បាតដោយមេរោគបែបនេះ បងប្អូនប្រជាពលរដ្ឋគ្មានជម្រើសណាផ្សេងក្រៅពីស្តាប់ និងចូលរួមអនុវត្តតាមវិធាននានារបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ។
ក្នុងកាលៈទេសៈដ៏លំបាកនេះ ប្រទេសជាតិ ពិតជាត្រូវការបំផុតនូវការលះបង់របស់ពលរដ្ឋគ្រប់រូប ដោយម្នាក់ៗ ដើម្បីជាតិយើងរួចផុតពីកូវីដហើយ ជឿជាក់ថា បងប្អូនជនរួមជាតិអាចធ្វើបាន ដើម្បីប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ និងដើម្បីប្រទេសជាតិយើង។
សម្តេចតេជោ ហ៊ុន សែន ៖ ពុកម្នាក់ តែមានកូនរាប់លាននាក់​ ពុកខិតខំលះបង់អ្វីៗគ្រប់យ៉ាងដើម្បីកូនៗការហាមឃាត់ ការរឹតត្បិតទាំងអស់នេះ គឺពុកធ្វើដើម្បីយេីងគ្រប់គ្នាតែប៉ុណ្ណោះ ព្រោះបើសិនជាមានបញ្ហាណាមួយកើតឡើង មនុស្សទី១ដែលប្រឈមនឹងគ្រោះថ្នាក់គឺមិនមែនសម្តេចពុកនោះទេ ច្បាស់ណាស់គឺអ្នកទាំងអស់គ្នានេះហើយ ។
សម្តេច​ ៖ ពុក​សូមលេីកដៃសំពះអង្វរករចំពោះប្រជាពលរដ្ឋគ្រប់រូបឱ្យយល់ពីសេចក្តីសុខផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗនិងគ្រួសារនិមួយៗដេីម្បីបង្ការខ្លួនឱ្យឆ្ងាញ់ពីការចំលងថ្មីជំងឺកូវិដ១៩​ ៕សហការី


ចែករំលែក៖