ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងអិនធើណេត និងហ្គេមបាញ់ត្រី បង្កប់ល្បែងសុីងសងត្រូវ អាជ្ញាធរមូលដ្ឋានខណ្ឌចំការមននិង មន្ត្រីជំនាញចុះបង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងអិនធើណេត មួយកន្លែង និង ហ្គេមបាញ់ត្រី មួយកន្លែង បង្កប់ល្បែងសុីងសងត្រូវ កម្លាំង គណៈបញ្ជាការឯកភាពខណ្ឌចំកាមន ដឹកនាំបញ្ជាផ្ទាល់ ដោយ លោក ថេង សុថុល អភិបាល ខណ្ឌចំកាមនចុះបង្ក្រាបនិងដកហូតបានម៉ាសុីនល្បែងសុីងសង ជាច្រើនរួមនិងម៉ូតូអ្នកលេងនិងមនុស្ស១៤នាក់និងបុរស២នាក់មានថ្នាំញៀនចំនួន២បញ្ចប់តូចនៅខ្លួនផងដែរ កាលវេលាម៉ោង៤ល្ងាច ថ្ងៃទី១១ ខែ មេសា ឆ្នាំ ២០២០នៅចំណុចគល់ស្ពានកោះពេជ្រ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យដែលមានថ្នាំញៀនជាប់នឹងខ្លួន

ទី១​ ឈ្មោះ​ ស្រី ពិនរ៉ា ហៅកាក់​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅ​ផ្ទះលេខ២១៥​ ផ្លូវនណតម​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ធានី​ភ្នំពេញ​ (ប្រេីប្រាស់សារធាតុញៀន)​។

ជនសង្ស័យទី២​ ឈ្មោះ​ ហ៊ុយ វ៉ាន់គីម ភេទប្រុស​ អាយុ​២១ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅ​ផ្ទះនៅកៀនស្វាយ ខេត្តកណ្ដាល​ ​​ (ប្រេីប្រាស់សារធាតុញៀន)។

បើតាមប្រភពព័ត៌មាន​ បានប្រាប់ឲ្យដឹងថា​ ដោយនៅក្នុងប្រតិបត្តិការណ៍នេះ​ គឺគណៈបញ្ជាការឯកភាពខណ្ឌ​ បានចុះមកត្រួតពិនិត្យមេីលនៅទីតាំងខាងលេីនិងបានចុះនែនាំអោយ​ ទីតាំងអិនធើណេត អោយបិទទាំងអស់ ស្រាប់តែបានប្រទះឃេីញ បុរស២នាក់មានថ្នាំញៀនចំនួន២បញ្ចប់តូចនៅខ្លួនផងដែរ រួមនិង ​ប្រភេទម៉ាស៉ីនល្បែងសុីសងជាច្រើនគ្រឿង ដែលជាប្រភេទល្បែងស៉ីសងខុសច្បាប់​ ដែលត្រូវបានអាជ្ញាធរហាមឃាត់​។

គួរបញ្ជាក់ថា​ ទីតាំងខាងលេីនេះ មានច្បាប់អនុញ្ញាតប្រកបអាជីវកម្មត្រឹមត្រូវ តែបានលួចលាក់បើកដាក់នូវប្រភេទ ម៉ាសុីនល្បែងសុីងសង ជាច្រើន ទើបបង្ក្រាបចាប់យក រួមនិងម៉ូតូអ្នកលេងនិងមនុស្ស១៤នាក់ ហើយបុរស២នាក់មានថ្នាំញៀនចំនួន២បញ្ចប់តូចនៅខ្លួនផងដែរ ត្រូវបានអាជ្ញាធរខណ្ឌ ដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការ ចាត់ការបន្តតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖