ទារកកើតនៅក្នុងប្រទេសថៃក្នុងពេលមានជំងឺរាតត្បាតត្រូវបានការពារពីវីរុសដោយម៉ាសប្លាស្ទិចដែលបានតំឡើងនៅពីមុខពួកគេ។ មន្ទីរពេទ្យPraram9ស្ថិតនៅទីក្រុងបាងកកបានបញ្ចេញរូបថតទារកដែលពាក់ម៉ាសការពារមុខរបស់ពួកគេពីតំណក់ទឹកដែលរាលដាលនៅពេលក្អកឫកណ្ដាស់។ ទារកទើបនឹងកើតត្រូវបានដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលដោយក្រុមគ្រូពេទ្យយ៉ាងយកចិត្តទុកដាក់ខណៈប្រព័ន្ធភាពសុំារបស់ពួកគេនៅមានភាពទន់ខ្សោយ។
មន្ទីរពេទ្យPraramបាននិយាយថានេះគ្រាន់តែជាវិធានការមួយដែលត្រូវបានអនុវត្ដន៍ដើម្បីផ្ដល់នូវសន្ដិភាពផ្លូវចិត្តដល់អ្នកម្ដាយដែលសម្រាលកូននៅក្នុងមន្ទីរពេទ្យ។
ប្រទេសថៃដែលជាប្រទេសមួយនៅអាសុីអាគ្នេយ៍ដែលមានករណីដំបូងCovid-19ចាប់តាំងពីការរីករាលដាលនៃជំងឺរាតត្បាតនៅក្នុងខែមករាប្រទេសថៃបានរាយការណ៍ថាមានករណីឆ្លងសរុប២៤៧៣ករណីនិងមានមនុស្សស្លាប់៣៣នាក់៕ ដោយ៖ម្លិះ