ខេត្តត្បូងឃ្មុំ៖ ថ្មីៗនេះមានការបង្ហោះវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក ដែលនាំអោយមហាជនរិះគន់យ៉ាងខ្លាំង នូវទង្វើរបស់ព្រះសង្ឃមួយអង្គ បានបណ្តោយក្មេងប្រុសជាអនីតិជនម្នាក់បើកឡាន ដោយខុសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និង អាចប្រឈមនឹងគ្រោះថ្នាក់ថែមទៀតផង ។
ពេលនេះ គេបានស្គាល់ហើយថា អ្នកណាជាអ្នកបញ្ជាអោយអនីតិជនរូបនេះ បើកឡាន គឺ ព្រះសង្ឃ គីម ឌីណា ជាព្រះចៅអធិការវត្តតេជសុវណ្ណភូមិ នៅទីរួមខេត្តត្បូងឃ្មុំ ។
ទោះបីយ៉ាងណា នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នេះ ព្រះសង្ឃ គីម ឌីណា បានទទួលកំហុស និង សូមអភ័យទោសជាសាធារណៈ ។
តាមរយៈហ្វេសប៊ុករបស់ ព្រះសង្ឃ គីម ឌីណា បង្ហាញថា “បន្ទាប់ពីម៉ោងនេះទៅជនទាំងឡាយណាផុសជននោះអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ សូមអរព្រះគុណនិងសូមអរគុណ”។
តាមពិតព្រះអង្គ ជាព្រះចៅអធិការវត្ត មិនគួរណា មានចរិកបែបនេះសោះ គឺអោយក្មេងតូចបើកឡាន ហើយ Live ក្នុងឡាន ទទួលបានការរិៈគន់កប់ៗមាត់ៗ ប៉ុន្មានថ្ងៃជាប់គ្នា ។ អ្នកបង្ហោះចែកចាយលើបណ្តាញសង្គម គ្រប់គ្នារិៈគន់ពីទង្វើមិនគប្បីនេះ និងសំណូមពរអោយសមត្ថកិច្ច តាមរកព្រះសង្ឃអង្គនោះ មកអប់រំ។ ទីបំផុតនៅថ្ងៃទី១១ ខែមេសា ព្រះសង្ឃ គីម ឌីណា បាន បង្ហាញថា “បន្ទាប់ពីម៉ោងនេះទៅជនទាំងឡាយណាផុសជននោះអ្នកទទួលខុសត្រូវចំពោះមុខច្បាប់» ។
ចំណុចនេះមតិមហាជនឆ្ងល់ថា៖ គឺព្រះអង្គ ជាប្រព្រឹត្តបំពានច្បាប់ចរាចរណ៍ បែជាអោយអ្នកបង្ហោះផុស ទទួលខុសត្រូវចំពោះមុខច្បាប់ទៅវិញ..? ៕ សហការី